សម្តេចប៉ាបឡេអូទី១៤៖ សេរីភាពសាសនាជា ធាតុសំខាន់ក្នុងការស្វែងរកនិងរស់ដោយសេចក្តីពិត

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅពេលជួបជាមួយនឹងសមាជិកនៃអង្គការ Aid to Church in Need  ដែលជាមូលនិធិមនុស្សធម៌របស់ព្រះសហគមន៍មួយ សម្តេចប៉ាបឡេអូបានបញ្ជាក់ពីសារៈសំខាន់នៃសេរីភាពសាសនា ។

នៅក្នុងសុន្ទរកថារបស់ទ្រង់ សម្តេចប៉ាបឡេអូបានមានបន្ទូលកាលពីសប្តាហ៍មុនថា ដំណើរទស្សនកិច្ចរបស់ពួកគេមកកាន់ទីក្រុងរ៉ូមកើតឡើងនៅពេលនៃការកើនឡើងនៃអរិភាព និងអំពើហិង្សា ប្រឆាំងនឹងអ្នកដែលមិនគួរជួបនូវការផ្តន្ទាទោសហើយពួកគេទាំងនោះគឺ រួមទាំងគ្រីស្តបរិស័ទផងដែរ ។

សម្តេចប៉ាបឡេអូបាន​បន្ថែម​ថា បេសកកម្ម​របស់មូលនិធិនេះ គឺ​ផ្ទុយ​ពី​អំពើ​ហិង្សា​នោះ ដោយ​ប្រកាស​ថា សាសនា ​មិន​អាច​បោះ​បង់​ចោល​បងប្អូន​ប្រុស​ស្រី​ដែល​ត្រូវ​បាន​គេ​បៀតបៀន​​ឡើយ។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា សិទ្ធិសេរីភាពខាងសាសនារបស់មនុស្សគ្រប់រូបគឺ “មិនជ្រើសរើសទេ ប៉ុន្តែវាចាំបាច់” ដោយទ្រង់បានកត់សម្គាល់ថា មនុស្សគ្រប់រូបមានសេចក្តីពិតនៅក្នុងចិត្តរបស់ពួកគេ ។

សម្តេចប៉ាបឡេអូបានមានបន្ទូលបន្តថា មនុស្សគ្រប់រូបតែងចង់បានជាទីបំផុតនូវ សេចក្តីពិត អត្ថន័យ និងជីវិតនៃការរួមរស់ជាមួយអ្នកដទៃ និងជាមួយព្រះជាម្ចាស់។

សម្តេចប៉ាបឡេអូបានមានបន្ទូលសង្កត់ធ្ងន់ថា សេរីភាពខាងសាសនាគឺជាគ្រឹះនៃសង្គម ព្រោះវាការពារ សីលធម៌ ដែលយើងអាចបង្កើត និងអនុវត្តមនសិការរបស់យើង ហើយ​សេរីភាព​ខាង​សាសនា​មិន​មែន​គ្រាន់​តែ​ជា​សិទ្ធិ​ស្រប​ច្បាប់​ឬ​ឯកសិទ្ធិ​ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​យើង​ទេ។ វាគឺជាលក្ខខណ្ឌមូលដ្ឋានដែលធ្វើឱ្យការផ្សះផ្សាពិតប្រាកដអាចធ្វើទៅបាន៕

Daily Program

Livesteam thumbnail