សម្តេចប៉ាបឡេអូតែងតាំង កាឌីណាល់ថ្មីជាអ្នកទទួលខុសត្រូវដឹកនាំកិច្ចការបុរីវ៉ាទីកង់

ការិយាល័យព័ត៌មានសន្តអាសនៈបានប្រកាស កាលពីថ្ងៃពុធថា សម្តេចប៉ាបឡេអូទី១៤បានតែងតាំង កាឌីណាល់ ប្លេស ឃូផិច (Blase Cupich)អគ្គអភិបាលនៃព្រះសហគមន៍ឈីកាហ្គោ ជាអ្នកដឹកនាំគណៈកម្មាធិការ កិច្ចការនីតិបញ្ញត្តិ នៅបុរីវ៉ាទីកង់។
លោកកាឌីណាល់ ក៏មានតួនាទីនិងភារៈ ទទួលបន្ទុកកិច្ចការនានានៅក្នុងបុរីនេះ រួមមានសន្តិសុខ និងសណ្តាប់ធ្នាប់ សុខភាពសាធារណៈ និងបរិស្ថាន សកម្មភាពសេដ្ឋកិច្ច សេវាប្រៃសណីយ៍ និងគយ។ល។
នៅក្នុងឱកាសនោះដែរ សម្តេចប៉ាបឡេអូ ក៏បានតែងតាំងលោកាឌីណាល់ បាលដាសា រ៉េណា (Baldassare Reina) ជាតំណាងពេញសិទ្ធិរបស់ទ្រង់ប្រចាំនៅព្រះសហគមន៍រ៉ូម ផងដែរ៕
Daily Program
