សម្តេចប៉ាបបន្តអំពាវនាវឲ្យគិតពីជនភៀសខ្លួន
នៅក្នុងសារដែលទ្រង់ថ្លែងសម្រាប់ទិវាជនភៀសខ្លួនពិភពលោករបស់អង្គការសហប្រជាជាតិ ដែលបានប្រារព្ធនៅថ្ងៃទី ២០ ខែមិថុនា សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូបានអំពាវនាវឱ្យមានការចាត់ចែងឱ្យកាន់តែប្រសើរឡើងសម្រាប់ជនភៀសខ្លួននានា។
សម្តេចប៉ាបបានអំពាវនាវឱ្យទិវាពិភពលោកនេះជា "ឱកាសមួយដើម្បីបង្វែរការយកចិត្តទុកដាក់ និងសម្លឹងមើលជាបងប្អូនចំពោះអ្នកទាំងអស់ដែលត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដើម្បីស្វែងរកសន្តិភាព និងសន្តិសុខ"។
សម្តេចប៉ាបបានបន្ថែមថា "យើងទាំងអស់គ្នាត្រូវបានត្រាស់ហៅឱ្យស្វាគមន៍ អមដំណើរ និងបើកទ្វារស្វាគមន៍អស់អ្នក ដែលគោះទ្វាររបស់យើង" ។
សម្តេចប៉ាបបានមានបន្ទូលថា "ទូលបង្គំជាខ្ញុំសូមអធិស្ឋានឱ្យរដ្ឋនានាខិតខំធានានូវលក្ខខណ្ឌមនុស្សធម៌សម្រាប់ជនភៀសខ្លួន និងជួយសម្រួលដល់ដំណើរការសមាហរណកម្មសង្គមរបស់ពួកគេ"។