សន្តអាសនៈ សង្ឃឹមពីភាពជោគជ័យនៃផែនការសន្តិភាពនៅហ្គាហ្សា

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈបានសម្តែងការព្រួយបារម្ភរបស់សន្តអាសនៈ ជុំវិញការផ្ទុះអំពើហិង្សាជាថ្មីនៅហ្គាហ្សា ប៉ុន្តែបាននិយាយថា បុរីវ៉ាទីកង់នៅតែ "ពោរពេញដោយក្តីសង្ឃឹម" ចំពោះផែនការសន្តិភាពដែលបានស្នើឡើងនៅតែអាចដំណើរការបាន។

លោកកាឌីណាល់បានធ្វើការកត់សម្គាល់បែបនេះនៅខាងក្រៅនៃបទបង្ហាញជាផ្លូវការនៃរបាយការណ៍ថ្មីបំផុតស្តីពីសេរីភាពខាងសាសនានៅលើពិភពលោក ដែលចងក្រងដោយដោយស្ថាប័នជំនាញរបស់ព្រះសហគមន៍កាតូលិកដែលគេស្គាល់ថា Aid to the Church in Need កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៥។

លោកកាឌីណាល់​បាន​មាន​ប្រសាសន៍​ថា​ នេះ​ពិត​ជា​បញ្ហា​ស្មុគស្មាញ​ណាស់ ហើយយើងនៅតែ​មិន​យល់​ថា​ហេតុ​អ្វី​ចេះតែមានអរិភាពនឹងគ្នា។

មកដល់ពេលនេះហ្គាហ្សាគឺជាចំណុចក្តៅបំផុតមួយនៃសង្រ្គាមនិងគ្រោះមហន្តរាយដោយសារតែសង្រ្គាម និង ការរើសអើងជាតិសាសន៍៕

Daily Program

Livesteam thumbnail