សន្តអាសនៈផ្សព្វផ្សាយពីជីវិតលោកកាឌីណាល់ដំបូងដែលធ្វើកិច្ចការជាមួយនឹងចិន
លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីស នឹងទៅបង្ហាញនូវស្នាដៃសៀវភៅមួយក្បាលស្តីពី លោកកាឌីណាល់ម្នាក់ដែលធ្វើកិច្ចការប្រកាសដំណឹងល្អនៅប្រទេសចិន។
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកកាឌីណាល់នោះ គឺលោកកាឌីណាល់ សែលសូ កូស្តាទីនី (Celso Costantini) ដែលត្រូវបានគេដឹងថា គឺជាសាវ័គនៃព្រះយេស៊ូដំបូងដែលបានខិតខំប្រកាសដំណឹងល្អនៅក្នុងប្រទេសចិន។
ប្រភពដដែលបានបន្តថា លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអសនៈនឹងទៅផ្សព្វផ្សាយអំពីសៀវភៅថ្មីនិយាយអំពីកិច្ចការលោកកាឌីណាល់ កូស្តាទីនី នៅសាកលវិទ្យាល័យ Pontifical Urban ក្នុងទីក្រុងរ៉ូមនៅថ្ងៃទី២០ ខែមិថុនា ខាងមុខនេះ។
លោកកាឌីណាល់ សែលសូ កូស្តាទីនី ដែលទទួលការតែងតាំងដោយសម្តេចប៉ាប ភីយូស ទី១២ នៅថ្ងៃទី១២ ខែ មករា ឆ្នាំ១៩៥៣ បានធ្វើដំណើរទៅចិនហើយបានត្រួសត្រាយរហូតដល់បង្កើតសាកលវិទ្យាល័យកាតូលិកហ្វូជៀនមួយនៅទីនោះ ។
លោកកាឌីណាល់ សែលសូ កូស្តាទីនី ត្រូវបានគេដឹងថា បានធ្វើការដោយមិនចេះនឿយហត់ ទោះបីជាមានការលំបាកក្នុងការធានាថា ដំណឹងល្អរបស់ព្រះគ្រីស្ទបានចាក់ឫសនៅក្នុងដីចិន ហើយត្រូវគ្នាជាមួយនឹងសង្គម និងវប្បធម៌ក្នុងតំបន់នៅចិន៕