សន្តអាសនៈបង្ហាញពីឆន្ទៈច្បាស់លាស់ទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ
លោកអគ្គអភិបាល ហ្គាំបាទីសស្តា ឌីកាតរ៉ូ ( Giambattista Diquattro) ឯកអគ្គរាជទូតសន្តអាសនៈប្រចាំនៅប្រទេសប្រេស៊ីលបានប្រាប់វ៉ាទីកង់ញូវថា សន្តអាសនៈមានការប្តេជ្ញាចិត្តខ្ពស់លើការងារទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ។
លោកអគ្គអភិបាល ដែលជាអនុប្រធានគណប្រតិភូសន្តអាសនៈដែលបានចូលរួមកិច្ចប្រជុំកំពូលស្តីអំពីបម្រែបម្រួលអាកាសធាតុនៅ COP30 នៅទីក្រុងបេឡឹម ប្រទេសប្រេស៊ីល បានថ្លែងថា សន្តអាសនៈប្តេជ្ញាចិត្តខ្ពស់ការពារមនុស្ស និងការបង្កើតសកម្មភាពផ្សេងៗពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុនេះ។
លោកបានលើកឡើងថា សន្តអាសនៈដែលបានបញ្ជូនគណៈប្រតិភូសរុប១០រូប ដឹកនាំដោយ លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន (Pietro Parolin) នាយករដ្ឋមន្រ្តីសន្តអាសនៈគឺ បាននាំយកសារដ៏រឹងមាំមួយពីសម្តេចប៉ាបឡេអូទី១៤។
លោកអគ្គអភិបាលបានលើកឡើងថា សន្តអាសនៈគឺបានអំពាវនាវឱ្យប្តេជ្ញាចិត្តដោយមិនស្ទាក់ស្ទើរក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។
លោកអគ្គអភិបាលបានលើកឡើងថា សម្មតិកម្មដែលសន្តអាសនៈបានផ្តល់ជូនដល់ការជជែកពិភាក្សាអំពីអាកាសធាតុ គឺការចូលរួមចំណែកខាងសីលធម៌ និងសារនៃសាមគ្គីភាពរបស់មនុស្សជាតិ ដើម្បីប្រឈមនឹងវិបត្តិអាកាសធាតុមិនត្រឹមតែជាបញ្ហាបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបញ្ហាសីលធម៌ផងដែរ។
បុរីវ៉ាទីកង់ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការហិរញ្ញវត្ថុដ៏យុត្តិធម៌ជាងមុនផងដែរ ពីព្រោះប្រជាជនក្រីក្របំផុតងាយរងគ្រោះបំផុតនិងបំណុលអេកូឡូស៊ី៕