សន្តអាសនៈថា ពិភពលោកគួរបន្ត​ជួយប្រជាជនអ៊ុយក្រែនដែលកំពុងរងទុក្ខវេទនា

ខណៈពេលដែលវិបត្តិមនុស្សធម៌នៅអ៊ុយក្រែនកាន់តែអាក្រក់ទៅៗ លោក កាឌីណាល់ ខុនរ៉ាដ ក្រាជូស្គី (Konrad Krajewski ) អ្នកទទួលខុសត្រូវក្រសួងបម្រើនិងមនុស្សធម៌នៃសន្តអាសនៈ បាន ការអំពាវនាវឲ្យមានការបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរៃអង្គាសថវិកាសន្តអាសនៈដើម្បីជួយពលរដ្ឋនៅអ៊ុយក្រែន។ ​នេះបើតាមវ៉ាទីកង់ញូវ។

តាមរយៈវ៉ាទីកង់ញូវ ភួយ សម្លៀកបំពាក់ខែរងារ និងសម្ភារៈកំដៅនានា សុទ្ធតែជាឧបករណ៍និងសំភារៈដ៏ចំបាច់ដែលពលរដ្ឋអ៊ុយក្រែនកំពុងតែត្រូវការបំផុត។

ប្រជាជនអ៊ុយក្រែនឥឡូវនេះកំពុងរស់នៅក្នុងភាពងងឹត ដោយមានសីតុណ្ហភាពក្រោមសូន្យ គ្មានម៉ាស៊ីនកំដៅ គ្មានអគ្គិសនី ដោយសារតែការវាយឆ្មក់យ៉ាងខ្លាំងរបស់រុស្ស៊ីលើរដ្ឋធានីគៀវ។

នៅពេលនេះទុក្ខលំបាកកំពុងតែកើតមានសម្រាប់ប្រជាជនអ៊ុយក្រែន ហើយគេក៏មិនដឹងថា នឹងចប់នៅពេលណា ក្រោយពេលដែលពួកគេរងទុក្ខលំបាកដោយសារតែសង្រ្គាម អស់រយៈពេលបួនឆ្នាំមកហើយនោះ៕

Daily Program

Livesteam thumbnail