សន្តចន ហេនរី ញូវមែន នឹង​ក្លាយ​ជាបណ្ឌិត​ថ្មី​បំផុត​នៃព្រះសហគមន៍កាតូលិក

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ បានកំពុងតែត្រួសត្រាយផ្លូវសម្រាប់នៅក្នុងដំណើរការនៃការតែងតាំងសន្ត ចន ហេនរី ញូវមែន ( St John Henry Newman ) ឲ្យក្លាយជាបណ្ឌិតនៃព្រះសហគមន៍កាតូលិក។

ដំណឹងនេះត្រូវបានប្រកាសនៅថ្ងៃនេះ ថ្ងៃទី ៣១ ខែកក្កដា នៅក្នុងសេចក្តីថ្លែងការណ៍មួយពីការិយាល័យ ព័ត៌មានសន្តអាសនៈ។

ប្រភពដដែល បានរាយការណ៍ថា ក្នុងអំឡុងពេលជួបសាវនាការការងារជាមួយនឹង​លោកកាឌីណាល់ ម៉ាសេឡូ សេមេរ៉ារូ (Marcello Semeraro) រដ្ឋមន្រ្តីទទួលបន្ទុកការតែងតាំងសន្តបុគ្គល សម្តេចប៉ាបឡេអូ បានបញ្ជាក់ពីមតិអំពីដំណើរការនៃការតែងតាំងសន្ត ចន ហេនរី ញូវមែន។

សន្ត ចន ហេនរី ញូវមែន ត្រូវបានចាត់ទុកថា ជាកំពូលទស្សនៈបុគ្គល សម័យទំនើបដ៏អស្ចារ្យម្នាក់នៃ គ្រីស្តសាសានា។

លោកត្រូវបានចាត់ទុកថា ជាតួអង្គសំខាន់ក្នុងដំណើរខាងវិញ្ញាណ និងមនុស្សជាតិ ដែលបានបន្សល់ទុកនូវសញ្ញាណយ៉ាងជ្រាលជ្រៅនៅក្នុងដំណើរប្រពឹត្តទៅនៃព្រះសហគមន៍នៅ សតវត្សទី ១៩ និងជាអ្នកនិពន្ធនៃសំណេរដែលបង្ហាញពីរបៀបដែលការរស់នៅតាមជំនឿគឺជាការសន្ទនា "ពីបេះដូងទៅបេះដូង" ប្រចាំថ្ងៃជាមួយព្រះគ្រីស្ត។

ជីវិត​ដែល​ចំណាយ​ដោយ​ថាមពល និង​ចំណង់​ចំណូល​ចិត្ត​សម្រាប់​ការប្រកាសដំណឹង​ល្អនេះហើយដែលនាំឲ្យមានការរិះគិតកាលពីឆ្នាំ២០១៩ ឲ្យទៅជាបណ្ឌិតប្រចាំព្រះសហគមន៍បែបនេះ។

សន្តបុគ្គលរូបនេះកើតនៅក្នុងថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ១៨០១ ជាជនជាតិអង់គ្លេស ហើយជាអតីតបូជាចារ្យអង់គ្លីឃេន ប៉ុន្តែបានកែប្រែចិត្តគំនិតមកជាបុព្វជិតនៃព្រះសហគមន៍កាតូលិករហូតក្លាយជាកាឌីណាល់ រហូតលោកទទួលមរណៈភាពនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ១៨៩០៕

Daily Program

Livesteam thumbnail