សង្រ្គាមផ្តល់ផលដល់​អ្នក​មានអំណាច តែការចំណាយគឺជាប្រជាជន

លោកកាឌីណាល់ដែលទទួលបន្ទុកកិច្ចការព្រះសហគមន៍នៅភាគខាងកើតបាន ឆ្លុះបញ្ចាំងពីសុន្ទរកថារបស់សម្តេចប៉ាបទៅកាន់កម្មវិធីមួយ ហើយពោលថា ព្រះសហគមន៍កាតូលិកនៅ ភាគខាងកើតគឺសុទ្ធតែជាជនរងគ្រោះនៃសង្គ្រាម។

លោកកាឌីណាល់ ក្លូឌីអូ ហ្គូជេរ៉ូតទី (Claudio Gugerotti)បានថ្លែងទៅកាន់សមាជិកនៃអង្គការមនុស្សធម៌របស់សន្តអសនៈសម្រាប់ព្រះសហគមន៍ភាគខាងកើតថា សម្តេចប៉ាប បានរំលឹកឡើងវិញអំពី​ការ​អំពាវនាវ​សុំ​សន្តិភាព និង​ចូលរួម​សាមគ្គីជាមួយគ្រីស្តបរិស័ទនៅភាគខាងកើតដែល​កំពុងរង​គ្រោះ​ដោយសារសង្រ្គាម។

លោកបាននិយាយថា ផលនៃសង្រ្គាមជាបញ្ហាចម្បងរបស់មនុស្សជាតិនាពេលបច្ចុប្បន្ននេះនិងជាពិសេសបណ្តាប្រទេសស្ថិតនៅក្នុងតំបន់ភាគខាងកើត។

លោកកាឌីណាល់បាននិយាយថា ៖«ពួកគេទាំងអស់គឺជាជនរងគ្រោះនៃសង្រ្គាម  ដោយសារតែមានមនុស្ស​មួយ​ចំនួន​​ បង្កភាព​វឹកវរ​ក្នុង​ប្រទេសហើយឈាន​ដល់​បង្កើត​អស្ថិរភាពក្នុងតំបន់តែ​ម្តង»។

លោកបានបន្តថា វាជារឿងដ៏គួរឱ្យភ័យខ្លាច ហើយភាព​កេង​ប្រវ័ញ្ច​នឹង​កើត​មាន​ក្នុង​ចំណោម​មនុស្ស​ទាំងនេះ ជាពិសេស​​ក្នុងដំណាក់កាលកសាងឡើងវិញបន្ទាប់​ពី​សង្រ្គាមដែលពួកគេខ្លួនឯងបានបញ្ឆេះ។

លោកបានបន្តថានេះ​ជា​អ្វី​ដែល​គួរ​ឲ្យ​រន្ធត់​ណាស់ ​ដែល​មនុស្ស​ទាំង​នោះ​នឹង​មក​តាម​ក្រោយ ហើយ​ផ្តល់​ប្រាក់​ដើម្បី​កសាង​សង្គម​មួយ​ដែលខ្លួន​គេ​​បាន​បំផ្លាញ​ដោយ​សារ​ផែនការ​នៃ​សង្គ្រាម​របស់​ពួកគេ៕

Daily Program

Livesteam thumbnail