វ័យចំណាស់គឺជាវ័យដែលត្រូវការការលូតលាស់ផ្នែកអារម្មណ៍

នៅក្នុងសៀវភៅមួយក្បាលដែលសរសេរដោយ លោកអគ្គអភិបាល វិនសេនហ្សូ​ ប៉ាគ្លៀ (Vincenzo Paglia) អ្នកទទួលខុសត្រូវនៃនៃបណ្ឌិតសភាជីវិតរបស់សន្តអសនៈ បានរៀបរាប់ថា​ វ័យចំណាស់គឺជាវ័យដែលត្រូវការចាំបាច់បំផុតនូវការលូតលាស់ផ្នែកអារម្មណ៍ ។

នៅក្នុងសៀវភៅ ដែលមានចំណងជើងថា "វាសនាសម្រាប់ជីវិត" ឆ្លុះបញ្ចាំងពីវ័យចំណាស់ និងបង្ហាញពីរបៀបដែលពេលវេលានៃដំណាក់ជីវិតចុងក្រោយអាចជាពេលវេលាដែលត្រូវការនូវការលូតលាស់ខាងក្នុង ជាងខាងក្រៅ​។

សៀវភៅនេះក៏សរសេរពីការងាររបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ដែលពាក់ព័ន្ធនឹង មនុស្សចាស់ និងសារៈសំខាន់របស់ពួកគេនៅក្នុងជីវិតរបស់មនុស្សជាតិ ជាពិសេសពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមនៅក្នុងការបង្កើតទិវាពិភពលោកនៃជីដូនជីតា និងមនុស្សចាស់។

លោកអគ្គអភិបាលក៏បានសរសេរអំពីតួនាទីរបស់មនុស្សចាស់និងសារៈសំខាន់របស់មនុស្សចាស់ និង តម្រូវការរបស់មនុស្សចាស់ ដោយរួមទាំងនៅក្នុងជំនឿនិងការរួមចំណែករបស់ពួកគាត់នៅក្នុងការ ប្រកាសដំណឹងល្អ ។

Daily Program

Livesteam thumbnail