វ៉ាទីកង់ផ្ញើសារចូលរួមពិធីបុណ្យ Deepavali នៅឥណ្ឌា

ខណៈដែលសាសនិកហិណ្ឌនៅឥណ្ឌា ជិតដល់ពេលត្រូវរៀបចំព្រឹត្តិការណ៍តាមជំនឿប្រចាំឆ្នាំរបស់ខ្លួន ដែលគេហៅថា Deepavali មន្រ្តីសន្តអាសនៈបានផ្ញើសារចូលរួមអបអរ ហើយរំលេចពីតម្រូវការលើកកំពស់ភាតរភាពនិងសេចក្តីករុណា ដើម្បីសុខដុមនីយកម្មមនុស្សជាតិ ។
លិខិតផ្ញើចេញដោយ លោកកាឌីណាល់ ចច ចាកូប កូវ៉ាកាដ (George Jacob Koovakad)អ្នកទទួលបន្ទុកគណៈកម្មការសន្ទនាអន្តរសាសនា ជូនដល់ហិណ្ឌូសាសនិក បានអញ្ជើញគ្រីស្តសាសនិក និងហិណ្ឌូឲ្យ រួមដៃគ្នា ដើម្បីថែរក្សាសន្តិភាពក្នុងចិត្ត សហគមន៍ និងសង្គមទាំងមូល។
តាមការគ្រោងទុកពិធីបុណ្យ Deepavali គ្រោងនឹងត្រូវ ប្រារព្ធរៀបចំឡើងនៅថ្ងៃច័ន្ទ ទី២០ ខែតុលាខាងមុខនេះ៕
Daily Program
