លោកអភិបាលសម្រាប់ព្រះសហគមន៍កាតូលិកវៀងច័ន្ទត្រូវបានតែងតាំង

កាលពីថ្ងៃទី ២៥ ខែមីនា លោកបូជាចារ្យ អេនថូនី អាដូន ហុងសាផុង (Anthony Adoun Hongsaphong) ត្រូវបានតែងតាំងជាអភិបាល នៃព្រះសហគមន៍កាតូលិកភូមិភាគ វៀងចន្ទ ប្រទេសឡាវ។
លោកអភិបាលថ្មីកើតនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ១៩៦៤ នៅ ប៉ាក់សេ ក្នុងព្រះសហគមន៍កាតូលិក ប៉ាក់សេ ។
លោកអភិបាល បានសិក្សាទស្សនវិជ្ជា និងទ្រឹស្ដីនៅសាលាសន្ត St. Charles Boromée Major Seminary ដោយទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យ Université de Fribourg ក្នុងប្រទេសស្វីស។
លោកអភិបាលត្រូវបានតែងតាំងជាបូជាចារ្យនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៩៤ ជាបព្វជិតនៃភូមិភាគប៉ាកសេ។
លោកអភិបាលត្រូវបានគេដឹងថា គឺធ្លាប់បានរៀនច្បាប់ព្រះសហគមន៍ នៅសាកលវិទ្យាល័យ Pontifical នៃ St. Thomas Aquinas—Angelicum ក្នុងទីក្រុងរ៉ូម ហើយក៏ធ្លាប់បម្រើការនៅព្រះសហគមន៍នៅថៃខ្លះដែរ ។
នៅមុនការតែងតាំងលោកអភិបាលធ្លាប់បានបម្រើកិច្ចការព្រះសហគមន៍កាតូលិកជាច្រើនឆ្នាំហើយមកហើយ៕
Daily Program
