លោកអភិបាលព្រះសហគមន៍ម៉ាឡេស៊ីជំរុញឲ្យក្រុមគ្រួសារធ្វើជាសាលាអប់រំជំនឿ

លោកអគ្គអភិបាល ស៊ីមុន ប៉ូស (Simon Poh ) នៃព្រះសហគមន៍កាតូលិក គូឈិន (Kuching) បានលើកឡើងថា សម្រាប់គ្រិស្តបរិស័ទ ការអប់រំនិងការពង្រឹងជំនឿគួរតែមានមូលដ្ឋានចេញពីគ្រួសារ។
លោកអគ្គអភិបាលបានលើកឡើងនូវតួនាទីដ៏សំខាន់របស់គ្រួសារ តាមរយៈសារលិខិតដែលបានចេញកាលពីសប្តាហ៍មុន ទៅគ្រិស្តបរិស័ទនៅក្នុងអគ្គភូមិភាគ គូឈិន។
លោកអគ្គអភិបាលបានធ្វើការ ឆ្លុះបញ្ចាំងពីដំណើរនៃសេចក្តីជំនឿរបស់លោក ហើយជំរុញឱ្យឪពុកម្តាយទាមទារពិនិត្យឡើងវិញនូវតួនាទីរបស់ពួកគេនៅក្នុងការអប់រំ។
លោកអគ្គអភិបាលបានលើកឡើងថា គ្រួសារជាពិសេសគឺឪពុកម្តាយគួរតែជាគ្រូបង្រៀននិងអ្នកចែករំលែកជំនឿដំបូង។
លោកបានសង្កត់ធ្ងន់ថា ការអប់រំជំនឿតាមក្រុមគ្រួសារគឺជាការអប់រំដ៏មានប្រសិទ្ធភាព បន្ថែមលើអ្វីដែល ឪពុកម្តាយនាំបុត្រធិតារបស់ពួកគេចូលរួមពិធីជ្រមុជទឹក។ លោកបានមានប្រសាសន៍ថា ការអប់រំនិងការបង្រៀនត្រូវតែចាប់ផ្ដើមនៅផ្ទះ ដោយជំរុញឲ្យឪពុកម្ដាយធ្វើជាអ្នកអប់រំចម្បងរបស់កូនដោយជំនឿ។
លោកបានចែករំលែកថា គ្រួសារគ្រិស្តបរិស័ទគួរតែរៀបចំអាសនៈនៅផ្ទះ បង្រៀនកូនៗនូវអត្ថន័យនៃឈើឆ្កាង អានគម្ពីដំណឹងល្អរៀងរាល់ថ្ងៃ អធិស្ឋានរួមគ្នានៅពេលទទួលទានអាហារ ចូលរួមអភិបូជាជាក្រុមគ្រួសារ នាំកុមារសម្រាប់ពិធីបុណ្យជ្រមុជទឹក លើកទឹកចិត្តឱ្យពួកគេចូលព្រះវិហារជាដើម៕
Daily Program
