លោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ីនិងឡាវជួបអគ្គលេខាធិការមហាសន្និបាតលោកអភិបាល

លោកអភិបាលនៃព្រះសហគមន៍កាតូលិកកម្ពុជានិងឡាវចំនួន៦រូបបានជួបសាវនាការការងារជាមួយនឹង លោក កាឌីណាល់ ម៉ារីយ៉ូ ហ្គ្រិច (Mario Grech)អគ្គលេខាធិការ និង ដូនជី ណាថាលី ប៊ែកឃ្វាត អគ្គលេខាធិការរងនៃមហាសន្និបាតលោកអភិបាលនៅបុរីវ៉ាទីកង់ ។

នៅក្នុងជំនួបនោះលោកអភិបាលនៃព្រះសហគមន៍កាតូលិកទាំង៦បានជំរាបជូនលោកកាឌីណាល់ និង ដូនជី អំពី ដំណើរការនៃកិច្ចប្រជុំសាសនា និងពិភាក្សាអំពីដំណើរការអនុវត្តជំនឿមួយចំនួននៅក្នុងព្រះសហគមន៍នៃប្រទេសទាំងពីរ

លើសពីនេះ ក្រុមលោកអភិបាលនៃព្រះសហគមន៍មកពីប្រទេសទាំងពីរក៏បានចែករំលែកពីរបៀបដែលជំងឺរាតត្បាតកូវីដ-១៩ បានជះឥទ្ធិពលដល់ដំណើរការនៃការប្រមូលសក្ខីកម្ម ការចងក្រងរបាយការណ៍នានាសម្រាប់មហាសន្និបាត។

ក្រុមលោកអភិបាល ក៏បានរៀបរាប់ អំពីការលំបាកផ្នែកសេដ្ឋកិច្ច និងជម្លោះព្រំដែនបានជះឥទ្ធិពលដល់ដំណើរការនៃសមាគម និងកិច្ចការពង្រឹងកិច្ចសហការរវាងបព្វជិត និងគ្រហស្ថ ដើម្បីគាំទ្រដល់ជនងាយរងគ្រោះ និងការលើកកម្ពស់ការសន្ទនាអន្តរសាសនាជាមួយថ្នាក់ដឹកនាំពុទ្ធសាសនានៅកម្ពុជា៕

Daily Program

Livesteam thumbnail