លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន ចុះជួបកុមារដែលសម្រាកនៅមន្ទីរពេទ្យ

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអសនៈថ្មីៗនេះបានចុះទៅបំពេញទស្សនៈកិច្ចនៅមន្ទីរពេទ្យកុមាររបស់ព្រះសហគមន៍កាតូលិក បាប៊ីណូ ជេស៊ូ (Bambino Gesù ) ។

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកកាឌីណាល់តែងតែមកបំពេញទស្សនកិច្ចនៅមន្ទីរពេទ្យនេះ​ជាប្រចាំ ដើម្បីជួយជាមួយនឹងអ្នកជំងឺជាពិសេសគឺក្រុមគុ្រពេទ្យ និងបុគ្គលិកទាំងអស់ ដើ​​ ម្បី​​ចែករំលែកនូវការជូនពរនិងសាកសួរសុខទុក្ខពីសម្តេចប៉ាប។​

នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនោះលោកបានជួបសន្ទនានិងសាកសួរព័ត៌មាននានាពីអាណាព្យាបាលកុមារាកុមារីដែលបានចូលមកសម្រាកនិងស្វែងរកការព្យាបាលក៏ដូចជាសង្រ្គោះជីវិតមនុស្សនៅក្នុងមន្ទីរពេទ្យនេះ​។

នៅពេលនេះមានកុមារាកុមារីខ្លះដោយរួមទាំងឪពុកម្តាយរបស់ពួកគេគឺត្រូវតម្រូវអោយសម្រា​កនៅមន្ទីរពេទ្យនេះរហូតដល់កាន់ឆ្នាំ ដោយសារតែស្ថានភាពជំងឺរបស់កុមាររងគ្រោះធ្ងន់ធ្ងរ ។

លោកកាឌីណាល់បានដើរសាកសួរសុខទុក្ខពីបន្ទប់មួយទៅកាន់បន្ទប់មួយ ហើយបានបន្តលើ​កទឹកចិត្តក្រុមវេជ្ជបណ្ឌិត និងក្រុមបុគ្គលិកពេទ្យនេះបន្តបេសកម្មសង្រ្គោះមនុស្សបន្តថែមទៀត៕

Daily Program

Livesteam thumbnail