លោកកាឌីណាល់ បញ្ជាក់អំពីវឌ្ឍនភាពក្នុងការសន្ទនាជាមួយចិន

ក្នុងអំឡុងពេលសន្ទនាខ្លី ជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី១០ ខែតុលា លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈក៏បានបញ្ជាក់អំពីការបន្តវឌ្ឍនភាពនៃការសន្ទនានិងទំនាក់ទំនងរវាងសន្តអាសនៈនិងចិន។
លោកកាឌីណាល់បានលើកឡើងថា ចាប់តាំងពីមាន កិច្ចព្រមព្រៀងរវាងវ៉ាទីកង់-ចិនឆ្នាំ២០១៧ ស្តីពីការតែងតាំងលោកអភិបាលមកដល់ពេលនេះ ដំណើរការនៅតែបន្តអនុវត្តជាបន្តបន្ទាប់។
លោកកាឌីណាល់បានបន្តថា ភាគីទាំងពីរបានពិភាក្សាខ្លះបន្ថែម ហើយនៅតែបន្តទំនាក់ទំនង ទោះបីជាការពិតវា នៅតែមានការលំបាក” ប៉ុន្តែបញ្ហាទាំងនេះត្រូវតែត្រូវបានដោះស្រាយ ដោយការអត់ធ្មត់និងការទុកចិត្ត។
លោកបានបន្តថា សន្តអាសនៈនិងចិន នៅបន្តខិតខំធ្វើឲ្យកាន់តែប្រសើរឡើងនូវភាព ជាក់លាក់ដើម្បីឈានទៅរកការលើកកំពស់កិច្ចសហប្រតិបត្តិកា។
លោកកាឌីណាល់បានបន្តថា ក្រោមការដឹកនាំដោយសម្តេចប៉ាបឡេអូទី១៤ ទ្រង់បាន ចង្អុលជំហានផ្លូវ មួយចំនួនត្រូវអនុវត្ត ប៉ុន្តែទោះជាយ៉ាងណា ផ្លូវនោះគឺនៅតែនៅលើមាគ៌ាអប់រំឲ្យអ្នកដែលកាន់កាតូលិកល្អ គឺជាជាពលរដ្ឋចិនដ៏ល្អ៕
Daily Program
