មេដឹកនាំឥស្លាម បុរសខ្លាំងថ្មីរបស់ស៊ីរី

បន្ទាប់ពីការប្រយុទ្ធនៅក្បែរក្រុមអាល់ គៃដា នៅអ៊ីរ៉ាក់ និងស៊ីរី លោកអាប៊ូ ម៉ូហាមេដ អាល់ ហ្ស៊ូឡានី ប្រមុខក្រុមទាហានឥស្លាម ហាយ៉ាត តារៀ អាល់ ស្ហ៉ាម ឬក្រុម HTC មានបំណង​ស្ថាបនា​រូបភាព​ខ្លួន​ជាបុគ្គលកណ្តាលនិយម មិនពាក់ព័ន្ធនឹងក្រុមជីហាត ចាប់ពីពេលនេះទៅ។ ប៉ុន្តែបំណងពិត​ប្រាកដ​របស់​លោកដែលប្រ​ប្រើប្រាស់ឈ្មោះពិតរបស់ខ្លូន គឺអាម៉េដ អាល់ ស្ហ៉ារាអា ស្ថិតនៅជាប្រធាន​បទ​​​នៃការចោទសួរ​ជា​​​ច្រើន។

លោកអាប៊ូ ម៉ូហាមេដ អាល់ ហ្ស៊ូឡានី ផ្តល់បទសម្ភាសន៍ដល់អ្នកកាសែតមកពី​សារព័ត៌មាន​អាម៉េរិក CNN  កាលពី​ថ្ងៃ​សុក្រ ទី៦ ខែធ្នូ។ នេះគឺជាលើកទីមួយដែលលោកផ្តល់​បទសម្ភាសន៍​ដល់​លោកខាងលិច ចាប់តាំងពីរបស់លោកប្រធានាធិបតីអាសាដបានដួលរលំ។ លោកបាន​ថ្លែង​ថា ៖ “ការ​ចាប់​ផ្តើមនៃបដិវត្ត គឺការ​ផ្តួល​រំលំរបបរបស់លោកបាស្ហ៉ាល អាល់ អាសាដ ។

កាលពីថ្ងៃអាទិត្យទី៨ ខែធ្នូ លោកអាប៊ូ ម៉ូហាមេដ អាល់ ហ្ស៊ូឡានី បានចូលដល់ទីក្រុងដាម៉ាស រដ្ឋ​ធានីរបស់ស៊ីរី លុតជង្គង់​ឱបសំពះដី មុននៅលោក​ចូល​ទៅកាន់ព្រះវិហារឥស្លាម អូម៉េយ៉ាដ ដើម្បីចុះហត្ថលេខាលើការបញ្ចប់របប​របស់លោក​បាស្ហ៉ាល់ អាល់ អាសាដ ជាផ្លូវការ។

សព្វថ្ងៃលោកអាប៊ូ ម៉ូហាមេដ អាល់ ហ្ស៊ូឡានី គឺជាជនជីហាតម្នាក់ ក្នុងចំណោមជនជីហាត​នានា​​ដែលគេស្វែង​រក​បំផុត​នៅក្នុងពិភពលោក។ ក្បាលរបស់លោកត្រូវកាត់ថ្លៃ ១០លាន ដុល្លារ ដោយសហរដ្ឋ​អាម៉េរិក និងកំណត់ថា ក្រុម HTC គឺជា អង្គការភេរវកម្ម ហើយបារាំង​ក៏​កំណត់​ដូចគ្នា។ ការ​ផ្លាស់ប្តូរ​ដែលកើតឡើងថ្មីៗ ទោះពិត ឬជាជនឆ្លៀតឱកាស ក៏វា​តំណាង​ឲ្យ​សេចក្តី​សង្ឃឹម និង​ការ​សង្ស័យអំពីការផ្ទេអំណាចដែលនឹងបើកឡើងនៅពេលខាងមុខ។

អាយុ ៤០ឆ្នាំ លោកអាប៊ូ ម៉ូហាមេដ អាល់ ហ្ស៊ូឡានី ដែលមានឈ្មោះពិតថា អាម៉េដ ហ៊ូសេន អាល់ ស្ហ៉ារ៉ាអា បានឆ្លងកាត់ជីវិតកាល់ពីវ័យកុមារភាពនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ី សាអ៊ូឌីត។ មានប្រភពពីគ្រួសារធូធារ ឪពុករបស់លោកគឺជាអ្នកសេដ្ឋកិច្ច និងធ្លាប់ធ្វើការ​ឲ្យ​ក្រសួង​​ប្រេងរបស់ប្រទេសអារ៉ាប៊ី ​សាអ៊ូឌីត។ យុវជន អាម៉េដ ធំធាត់​បន្ទាប់មកនៅភូមិម៉ាហ្ស៉េ នៅសង្កាត់អ្នកមាន និង​សេរី នៅ​ទីក្រុង​ដាម៉ាស មុននឹងលោកចាប់ផ្តើមការសិក្សាវិជ្ជាពេទ្យ។ ប៉ុន្តែលោកមិន​បាន​បញ្ចប់​​ការ​សិក្សាទេ។

យោងតាមគេហទំព័រ ភ្នែកមជ្ឈិមបូព៌ា (Middle East Eye) បានឲ្យដឹងថា បន្ទាប់​ពី​ការ​វាយ​ប្រហារ​ភេរវកម្មនៅថ្ងៃ១១ កញ្ញា នៅអាម៉េរិក សញ្ញាដំបូងនៃការធ្វើជីហាត បានលេចឡើងក្នុង​ជីវិត​របស់លោកអាប៊ូ ម៉ូហាមេដ អាល់ ហ្ស៊ូឡានី។

នៅឆ្នាំ២០០៣ លោកអាប៊ូ ម៉ូហាមេដ អាល់ ហ្ស៊ូឡានី បានចេញដំណើរទៅអ៊ីរ៉ាកដើម្បី​ប្រយុទ្ធ​តទល់នឹង​យោធាអាម៉េរិក ដែលមកផ្តួលរំលំរបប​សាដាម ហ៊ូសេន និងចូលរួមជាមួយយោធា​អាល់ គៃដា នៅអ៊ីរ៉ាក់។ លោកត្រូវបានគេចាប់ខ្លួន និងដាក់គុក រយៈពេល ៥ឆ្នាំ។ នៅ​ពេល​ចេញ​​មកវិញ លោកបានចូលរួមជាមួយក្រុមរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ាក សាខាអាល់ គៃដា និងដាក់​ឈ្មោះ​​សង្រ្គាម​​ថា អាប៊ូ អាប៊ូ ម៉ូហាមេដ អាល់ ហ្ស៊ូឡានី។

លោកត្រឡប់មកកាន់ស៊ីរី នៅឆ្នាំ២០១១ នៅពេលផ្ទុះការបះបោរប្រឆាំងនឹងលោក​អាសាដ។ លោក​បង្កើតរណសិរ្ស អាល់ ណូស្រា។  រយៈពេលជាច្រើនឆ្នាំ ក្រុមយោធានេះ បង្ហាញនូវ​វិធីសាស្រ្ត​ដែលមានហិង្សាបំផុត។ ពួកគេបង្កើនទ្វេនូវការវាយប្រហារអត្តឃាត និងសម្លាប់ជន​ជាតិ​ភាគតិចដោយគ្មានជំនុំជំម្រះ និងអ្នកប្រឆាំង។ គឺនៅក្នុងអំឡុងពេលនោះហើយ​ដែល​លោក​​អាប៊ូ ម៉ូហាមេដ អាល់ ហ្ស៊ូឡានី ត្រូវបានកំណត់ថា ជាភេរវករពិភពលោក​ដោយសហរដ្ឋ​អាម៉េរិក បន្ទាប់មកដាក់ឲ្យស្ថិតនៅក្រោមទណ្ឌកម្មរ​បស់អង្គការសហប្រជាជាតិ និងប្រទេស​ស្វីស។

 

 

Daily Program

Livesteam thumbnail