មនុស្ស១១នាក់ស្លាប់ដោយសារការបាញ់ប្រហារមួយនៅអូស្រ្តាលី
វ៉ាទីកង់ញូវបានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស ១១ នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារនៅអូស្ត្រាលីអំឡុងពេលពិធីបុណ្យជនជាតិយូដា។
ក្រៅពីជនរងគ្រោះដល់ជីវិតហេតុការបាញ់ប្រហារដែលគេអះអាងថា អាចបង្កឡើងដោយមនុស្សពីរនាក់ ដែលកើតមានឡើងនៅឆ្នេរ បុនឌី (Bondi )ក្នុងទីក្រុងស៊ីដនី ត្រូវបានគេអះអាងថា នៅមានអ្នករងរបួសជាច្រើនទៀត ។
នៅពេលនេះ ប៉ូលីសបានកំពុងតែស៊ើបអង្កេតបន្ត ខណៈដែលបុរសម្នាក់ដែលគេសង្ស័យថា ជាអ្នកបាញ់បានស្លាប់ ហើយម្នាក់ទៀតដែលជាប់ពាក់ព័ន្ធគឺកំពុងរងរបួសធ្ងន់ធ្ងរ។
ក្រៅពីជនសង្ស័យទាំងពីរ ភ្នាក់ងារ ស៊ើបអង្កេតកំពុងពិនិត្យមើលថាតើករណីនេះ អាចមានជនវាយប្រហារទីបីដែរឬទេ?
អាជ្ញាធរបាននិយាយថា ឧបករណ៍បំផ្ទុះកែច្នៃមួយត្រូវបានរកឃើញនៅកន្លែងកើតហេតុ ប៉ុន្តែមិនបានបំផ្ទុះទេ។ មន្ត្រីបាននិយាយថា ពួកគេកំពុងមានដំណើរការស៊ើបបន្ត៕