ព្រះសហគមន៍នៅហ្វីលីពិនមានបំណងកសាង រចនាសម្ព័ន្ធនៃគណនេយ្យភាពសង្គមមួយ

នៅពេលដែលហ្វីលីពិនកំពុងតែរងគ្រោះដោយគ្រោះទឹកជំនន់ រញ្ជួយដី និង ព្យុះស៊ីក្លូនផ្ទួនៗ ព្រះសហគមន៍នៅក្នុងប្រទេសនេះ បានកំពុងតែរុញច្រានសង្គមឲ្យកសាងរចនាសម្ព័ន្ធគណនេយ្យភាពសង្គមមួយ។
នៅតំបន់ដែលរងគ្រោះមានការរិះគន់លើការប្រើប្រាស់កម្មវិធីជំនួយនិងសង្រ្គោះអ្នករងគ្រោះខុសគោលដៅ ដូច្នេះហើយទើបព្រះសហគមន៍នៅក្នុងប្រទេសនេះ បានជំរុញឲ្យមន្រ្តីរដ្ឋាភិបាលយកចិត្តទុកដាក់លើគណនេយ្យភាពសង្គម។
លោក ដេននី វីឡារូចូ (Dennis Villarojo ) អភិបាលនៃព្រះសហគមន៍កាតូលិកនៅភូមិភាព ម៉ាឡូឡូស (Malolos) បានចេញសេចក្តីថ្លែងការណ៍ដោយ បានអំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់និងស្មោះត្រង់ឆ្លើយតបនឹងជនរងគ្រោះ។
លោកអភិបាលបានមានប្រសាសន៍ថា “យើងត្រូវរួមគ្នាទាំងបព្វជិត និងគ្រហស្ថ មិនត្រឹមតែក្នុងការកសាងឡើងវិញនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលខូច ឬជាប់គាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការទទួលបានសេចក្តីទុកចិត្តពីសាធារណជនឡើងវិញ… ដោយប្រកាន់ខ្ជាប់នូវជំនឿ យើងនឹងងើបចេញពីទឹកជំនន់នៃអំពើពុករលួយ”។
ក្រៅពីនេះព្រះសហគមន៍នៅភូមិភាគផ្សេងៗក៏ជំរុញឲ្យមានសុចរិតភាពនិងស្តង់ដាត្រឹមត្រូវនូវការងារឆ្លើយតបនឹងគ្រោះមហន្តរាយនានា៕
Daily Program
