ព្រះសហគមន៍កាតូលិកសូមឲ្យកម្ពុជានិងថៃគោរពបទឈប់បាញ់និងអោយតម្លៃលើសន្តិភាព

បទឈប់បាញ់ដ៏ផុយស្រួយរវាងកម្ពុជា និង ថៃ ហាក់ដូចជាកំពុងប្រកាន់ខ្ជាប់ ដូច្នេះហើយទើបសម្តេចប៉ាបឡេអូទី១៤ និង លោកអភិបាលនៃព្រះសហគមន៍កាតូលិកប្រទេសទាំងពីរ បានអំពាវនាវឱ្យមានការអធិស្ឋាន សន្តិភាព និងការការពារដល់ជនភៀសខ្លួន។
ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា អគ្គអភិបាល ហ្រ្វង់ស៊ីស ហ្សាវីយេ វីរ៉ា អាផនដារតនា (Francis Xavier Vira Arpondarattana) ប្រធានសភាលោកអភិបាលកាតូលិកនៃប្រទេសថៃ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្លោះក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយដោយ Vatican News កាលពីថ្ងៃទី ២៦ ខែកក្កដា។
លោកអគ្គអភិបាល បានថ្លែងថា ព្រះសហគមន៍សូមថ្កោលទោសយ៉ាងដាច់អហង្ការរាល់អំពើហិង្សាលើជនស៊ីវិល។
លោកបានបន្តថា យើងសូមបញ្ជាក់ជាថ្មីថាច្បាប់មនុស្សធម៌អន្តរជាតិត្រូវតែគោរព ហើយអ្នកមិនប្រយុទ្ធដែលរួមមានស្ត្រី កុមារ និងមនុស្សចាស់ ត្រូវតែការពារជានិច្ច។
លោកអគ្គអភិបាលក៏បានព្រមានប្រឆាំងនឹងគ្រោះថ្នាក់នៃ "ទស្សនៈជាតិនិយមជ្រុល" ហើយបានរិះគន់ពីរបៀបដែលភាពតានតឹងនៅតាមព្រំដែន "អាចត្រូវបានរៀបចំដើម្បីបញ្ឆេះមនោសញ្ចេតនាជាតិនិយម" ពីលើកិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាពពិតប្រាកដ៕
Daily Program
