ពហុនិយមជាក្តីសង្ឃឹមសម្រាប់អនាគតនៅក្នុងប្រទេសស៊ីរី

ក្រោយពេលលោក បាសា​ អាល់អាសាត បាននិរទេសខ្លួនចេញពីស៊ីរី ពលរដ្ឋនៅក្នុងប្រទេសនេះ កំពុងតែ មានក្តីសង្ឃឹមសម្រាប់អនាគតនៅក្នុងប្រទេសដែលរងគ្រោះដោយសង្រ្គាមស៊ីវិលដ៏រន្ធត ។

លោក វាំងសង់ ដឺ បូគូដ្រេ (Vincent de Beaucoudrey ) ជាបូជាចារ្យនៃក្រុមសាសនទូតជេស្វីត និងជានាយកសេវាជនភៀសខ្លួនជេស្វីតនៅក្នុងប្រទេសស៊ីរី ដែលបានធ្វើការនៅក្នុងប្រទេសនេះអស់រយៈពេលជាច្រើនឆ្នាំ គឺជាសាក្សីផ្ទាល់ចំពោះភាពចលាចលដែលប្រជាជនកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ។

នៅទីក្រុងដាម៉ាស ប៉ុន្មានថ្ងៃបន្ទាប់ពីការដួលរលំនៃរបបចាស់ និងការចាកចេញ របស់ប្រធានាធិបតី បាសា អាល អាសាត ទិដ្ឋភាពនៃភាពសប្បាយរីករាយកំពុងផ្តល់ផ្លូវទៅរកជីវិតធម្មតាវិញជាបណ្តើរៗ ។​

នៅពេលនេះអាជ្ញាធរថ្មីដែលបានមកដល់កំពុងបង្ហាញពីការទទួលខុសត្រូវ និងធានាដល់ប្រជាជនឡើងវិញអំពីចេតនារបស់ពួកគេ និងអនាគតរបស់ប្រទេស ទោះបីជារបបថ្មីត្រូវបានគេដឹងថា ជាអ្នកដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយ៉ាងជិតស្និទ្ធ ទៅនឹងក្រុមសាសនាអ៊ីស្លាមជ្រុលនិយមក៏ដោយ។​

លោក អាប៊ូ មូហាមាត អាល ជូឡានី ( Abu Mohammad al-Jolani ) មេដឹកនាំក្រុមឧទ្ទាម ហាយ៉ាត តាស្រ៊ៀ អាល សាម (Hayat Tahrir al-Sham ) ដែលជាបុរសខ្លាំងថ្មីរបស់ប្រទេសនេះបានអះអាងថាគាត់ចង់កសាងរបប "ពហុនិយម" នៅស៊ីរី ដែលជាកន្លែងដែល សហគមន៍ទាំងអស់នឹងមានកន្លែងរបស់ពួកគេ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកបូជាចារ្យបានឲ្យដឹងថា ពលរដ្ឋខ្លះព្រួយបារម្ភ ខ្លះរីករាយ ពោលអ្វីដែលកំពុងតែកើតមាននៅពេលនេះ គឺចម្រុះ ប៉ុន្តែសំខាន់​ប្រទេស​នេះ​កំពុង​ខូច​ខាត សេដ្ឋកិច្ច​កំពុងរងគ្រោះ ហើយ​មនុស្ស​ជា​ច្រើន​បាន​ចាកចេញ។

លោកបានបន្តថា នៅពេលនេះបរិយាកាសវា​អាច​បង្ក​ឱ្យ​មាន​ភាព​រីករាយ​មួយ​ដោយ​សារ​តែ​អ្វី​ៗ​កំពុង​ផ្លាស់​ប្តូរ ហើយ​យើង​ចង់​ឱ្យ​ពួក​គេ​ផ្លាស់​ប្តូរ ប៉ុន្តែវាក៏បង្កើតការភ័យខ្លាចផងដែរ។

Daily Program

Livesteam thumbnail