ប្រធានាធិបតីប៉ូឡូញមកបំពេញទស្សនកិច្ចនៅវ៉ាទីកង់

នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់ កាលពីចុងខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន បានទទួលប្រធានាធិបតីប៉ូឡូញ អេនដ្រេ ឌូដា (Andrzej Duda )និងគណៈប្រតិភូ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៥ គឺប្រារព្ធខួបលើកទី ២០ នៃការសោយទិវង្គតរបស់សម្តេចប៉ាបយ៉ូហានប៉ូលទី២ ដែលទ្រង់មានដើមកំណើតជនជាតិប៉ូឡូញ។

សេចក្តីថ្លែងការណ៍របស់ការិយាល័យព័ត៌មានសន្តអាសនៈបានប្រកាសថា នៅក្នុងអំឡុងពេលជួបគ្នានេះ មេដឹកនាំទាំងពីរបានពិភាក្សាយ៉ាងស្និទ្ធស្នាល នៅមុនថ្ងៃគម្រប់ខួប ២០ ឆ្នាំនៃការសោយទិវង្គតរបស់​សម្តេចប៉ាបយ៉ូហានប៉ូលទី២។​

មេដឹកនាំទាំងពីរបានផ្លាស់ប្តូរការពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និង បានងាកទៅរកបញ្ហាអន្តរជាតិបច្ចុប្បន្ន ដោយផ្តោតជាពិសេសទៅលើសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាសន្តិសុខ និងសន្តិភាពនៅអឺរ៉ុប៕

Daily Program

Livesteam thumbnail