ប្រធានអង្គការការីតាសហ្វីលីពីន ជំរុញឱ្យយកចិត្តទុកដាក់លើកម្មសិទ្ធិដីធ្លីសហគមន៍ជនជាតិដើមភាគតិច

លោកអភិបាល ជីរ៉ាដូ អាលមីណាហ្សា (Gerardo Alminaza) ប្រធានអង្គការការីតាសហ្វីលីពីន និងជាប្រធានគណៈកម្មការ ព្រះសហគមន៍ស្តីពីសកម្មភាពសង្គម យុត្តិធម៌ និងសន្តិភាព បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ចំពោះអ្វីដែលលោកបានពិពណ៌នាថាជាការអនុវត្តខុសច្បាប់នៃការលុបចោលប័ណ្ណកម្មសិទ្ធិដីធ្លីដែលផ្តល់ជូនសហគមន៍ជនជាតិដើមភាគតិចមួយ នៅលើកោះ បូរ៉ាខេ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា លោកអភិបាល បានព្រមានថា សកម្មភាពនេះកំពុងត្រូវបានអនុវត្តរួចហើយ ដើម្បីដកហូតអ្នកទទួលផល ពីជនជាតិភាគតិច ទោះបីជាការសម្រេចចិត្តដែលបានលើកឡើងជាមូលដ្ឋានសម្រាប់ការលុបចោលមិនទាន់ប្រកាសជាចុងក្រោយ និងជាការអនុវត្តផ្លូវការក៏ដោយ៕

Daily Program

Livesteam thumbnail