ប្រជាជនឥណ្ឌូណេស៊ីបង្ហាញសេចក្តីស្រឡាញ់របស់ពួកគេចំពោះសម្តេចប៉ាប
វ៉ាទីកង់ញូវបានរាយការណ៍ថា ប្រជាជនឥណ្ឌូនេស៊ីរាប់ពាន់នាក់បានបង្ហាញពីក្តីរំភើប និងសេចក្តីស្រឡាញ់របស់ពួកគេចំពោះសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ នៅពេលដែលពួកគេរង់ចាំរាប់ម៉ោងដើម្បីមើលរូបដំណើររបស់ទ្រង់ នៅក្នុងទីក្រុងហ្សាការតា ខណៈដែលទ្រង់ធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៅតាមកម្មវិធីរបស់ទ្រង់។
គ្រប់គោលដៅមនុស្សម្នាបានប្រមូលផ្តុំគ្នាជាមួយនឹងទូរស័ព្ទដៃរបស់ពួកគេត្រៀមខ្លួនដើម្បីចាប់យកក្បួនរថយន្តដឹកសម្តេចប៉ាបឆ្លងកាត់មហាវិថីនិងកន្លែងសំខាន់ៗនៅក្នុងទីក្រុងហ្សាកាតា ។
នៅពេលដែលសម្តេចប៉ាបបានមកដល់ ពួកគេបានស្រែកហ៊ោហ៊ោកញ្ជ្រៀវ ដោយខ្លះគ្រវីដៃស្វាគមន៍វត្តមានសម្តេចប៉ាប ខ្លះរំភើបដល់ហ៊ៀទឹកភ្នែក ។
ដោយឡែកខាងកុមារាកុមារីឯណោះ មានសេចក្តីរាយការណ៍ថា បានហាត់ចម្រៀងហើយបានច្រើនព្រមគ្នាយ៉ាងរីករាយ ។
លូលី សារី (Lulu Sahri) ស្រ្តីវ័យ ៤២ឥណ្ឌូនេស៊ីមួយរូប បាននិយាយថា វាជាលើកទីមួយហើយដែលនលោកស្រីបានឃើញសម្តេចប៉ាបដោយផ្ទាល់។ ម្ចាស់អាជីវកម្មរូបនោះ រំភើបដល់ស្រក់ទឹកភ្នែកហើយ បាននិយាយថា "ខ្ញុំពិតជានឹងចងចាំនូវការចងចាំនេះពេញមួយជីវិតរបស់ខ្ញុំ" ។
ដោយឡែក យុវតី អេស្ទ័ អេលីដា ហារីតា គ្រិស្តបរិស័ទមួយរូប បាននិយាយថា យើងម្នាក់ៗមានតួនាទីផ្ទាល់ខ្លួននៅក្នុងព្រឹត្តិការណ៍នេះ។ យើងសប្បាយចិត្ត ទោះបីយើងនៅខាងក្រៅជាមួយហ្វូងមនុស្ស រង់ចាំព្រះវរបិតាបរិសុទ្ធ។ យើងរីករាយដែលទ្រង់យាងមកឥណ្ឌូណេស៊ី ហើយថាទ្រង់មានប្រទេសរបស់យើងក្នុងការគិតរបស់ទ្រង់»
នៅថ្ងៃដំបូងសម្តេចប៉ាប បានយាងជួបប្រជុំជាមួយគ្រិស្តបរិស័ទសរុបប្រមាណជា ១.២០០ នាក់ រួមទាំងលោកអភិបាល បូជាចារ្យ ដូនជី សាសនៈទូត។