បុរីវ៉ាទីកង់រៀបចំព្រឹត្តិការណ៍ស្តីពី "ហានិភ័យ និងឱកាសនៃ AI សម្រាប់កុមារ"

កាលពីថ្ងៃទី ២១ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បុរីវ៉ាទីកង់បាន រៀបចំសន្និសីទមួយដែលផ្តោតសំខាន់លើ “ហានិភ័យ និងឱកាសនៃ AI សម្រាប់កុមារ”។
វ៉ាទីកង់បានឲ្យដឹងថា កម្មវិធីនេះ រៀបចំដោយក្រសួងគ្រប់គ្រងបណ្ឌិតសភាវិទ្យាសាស្រ្តនៃសន្តអាសនៈ សហការជាមួយមូលនិធិកុមារពិភពលោក និងសាកលវិទ្យាល័យ Pontifical Gregorian ។
នៅក្នុងសន្និសីទនោះអ្នកចូលរួមបានការពិភាក្សាយ៉ាងផុលផុសលើការពង្រឹងបទប្បញ្ញត្តិរបស់រដ្ឋាភិបាលតាមទស្សនៈសីលធម៌ ដោយដាក់ "សុវត្ថិភាព ឯកជនភាព និងសេចក្តីថ្លៃថ្នូរ" របស់កុមារគឺជាស្នូល។
ការិយាល័យព័ត៌មានសន្តអាសនៈបានអះអាងថា ហានិភ័យនិងការប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវគឺជាគោលបំណងដ៏ធំរបស់សន្តអាសនៈ។
នាឱកាសនោះ លោកកាឌីណាល់ ភីធឺ ទួសុន (Peter Turkson) អធិការបតីនៃក្រសួងបណិ្ឌតសភាវិទ្យាសាស្រ្ត និង សង្គមសាស្រ្ត បានគូសបញ្ជាក់ពីលក្ខណៈសមូហភាពនៃគម្រោង និងការចាប់អារម្មណ៍របស់ សន្តអាសនៈចំពោះបច្ចេកវិទ្យាថ្មីៗ។
លោកកាឌីណាល់បាននិយាយថា វាចាំបាច់ក្នុងការពិភាក្សាអំពីការទទួលខុសត្រូវរបស់រដ្ឋនីមួយៗ ដើម្បីធានាថា បញ្ញាសិប្បនិម្មិតមិនស្ថិតនៅតែ "នៅក្នុងដៃឯកជន" នោះទេ ហើយវាគឺត្រូវតែធានាថា វានឹងដំណើរការដោយមានក្រមសីលធម៌ច្បាស់លាស់៕
Daily Program
