នៅអង្គការសហប្រជាជាតិ ទីក្រុងវ៉ាស៊ីនតុន និងទីក្រុងសេអ៊ូល ទាមទារការដក ទាហានកូរ៉េខាងជើងចេញពីប្រទេសរុស្ស៊ី
សហរដ្ឋអាម៉េរិក និងប្រទេសកូរ៉េខាងត្បូង បានអំពាវនាវកាលពីថ្ងៃពុធ ទី៣០ ខែតុលា ទៅ កាន់កូរ៉េខាងជើង ឲ្យដកកងទ័ពរបស់ខ្លួនចេញពីប្រទេសរុស្ស៊ី និងភ័យថា កងទ័ពទាំងនេះនឹង ត្រូវបានប្រើប្រាស់ដើម្បីប្រយុទ្ធនៅប្រទេសអ៊ុយក្រែន។
យោងតាមទីក្រុងវ៉ាស៊ីនតុន និងសេអ៊ូល បានឲ្យដឹងថា ទាហានកូរ៉េខាងជើងប្រមាណ ១០០០០នាក់ ស្ថិតនៅក្នុងប្រទេសរុស្ស៊ី ដោយមិនអាចកំណត់បេសកកម្មច្បាស់លាស់របស់ពួកគេ។ ប៉ុន្តែកាលពី ថ្ងៃអង្គារ មន្ទីរប៉ង់កាហ្គូន បានប្រាប់ឲ្យដឹងថា ទាហានកូរ៉េខាងជើង មួយចំនួនតូចស្ថិតនៅក្នុងតំបន់គូស្ក៍របស់រុស្ស៊ី ក្បែរព្រំដែនជាមួយអ៊ុយក្រែន។
លោកវ៉ាសស៊ីលី ណេបេនហ្ស៊ី ឯកអគ្គរដ្ឋទូតរុស្ស៊ីនៅអង្គការសហប្រជាជាតិ បានអះអាងថា ៖ “វាគ្រាន់តែជាការបង្ហាញខ្លីៗ ដែលមិនមានភស្តុតាងដ៏គួរឲ្យទុកចិត្តបាន ដែលបង្វែចំណាប់អារម្មណ៍នៃបញ្ហាដែលមានសារសំខាន់ពិតប្រាកដ ដែលគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ”។ លោកក៏ចោទ ប្រកាន់ទីក្រុងវ៉ាស៊ីនតុន និងទីក្រុងឡុង ឈានដល់កំពូលថ្មីហើយអំពីរឿងបំភ្លែងព័ត៌មានក្លែងក្លាយ”។ លោកបានអធិប្បាយទៀតថា ៖ “ទោះបីជាគ្រប់អ្វីៗទាំងអស់ដែលមិត្តលោកខាងលិចរបស់យើងនិយាយអំពីសហប្រតិបត្តិការរវាងរុស្ស៊ី និងកូរ៉េខាងជើង ជាការពិត តើវាអាច ជាហេតុផលទេ ដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តដាក់ចេញនូវភាពសមហេតុផលដែលរុស្ស៊ីធ្វើខុស ដើម្បីឲ្យពួកគេមានសិទ្ធជួយដល់របបរបស់លោកហ្សេឡេនស្គី កែនការការពារពីអង្គការណាតូ និងប្រើប្រាស់ព័ត៌មានរបស់អង្គការនេះដើម្បីជួយអ៊ុយក្រែន នៅខណៈដែលពួកគេនិយាយថា សម្ព័ន្ធមិត្តរបស់រុស្ស៊ីមិនមានសិទ្ធធ្វើដូច្នេះទេ”។ លោកបានអះអាងថា អន្តរទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងជើង នៅក្នុងវិស័យយោធា ឬវិស័យដទៃៗ ទៀត គឺស្របតាមច្បាប់អន្តរជាតិដែលមិនមែនជាការរំលោភនោះទេ។ លោកសង្កត់ធ្ងន់ថា វាគ្មានហេតុផលណាមួយនឹងបង្ហាញសហប្រតិបត្តិការនេះថាជាការគំរាមកំហែងសម្រាប់នរណាម្នាក់នោះទេ។
ការតម្លើងសម្លេងបានកើនឡើងនៅអង្គការសហប្រជាជាតិ អនុឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ ព្រមានថា ទាហានកូរ៉េខាងជើង នឹងចេញទៅវិញក្នុងសំពត់រុំសាកសព ប្រសិនបើពួកគេចូលមកអ៊ុយក្រែនដើម្បីការពាររុស្ស៊ី។ នៅពីមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោករ៉ូប៊ឺត វូដ បានបន្ថែមថា ៖ “លោកផ្តល់យោបល់ឲ្យប្រធានាធិបតីកូរ៉េខាងជើង លោកគីម ពិចារណា ២ដង មុននឹងតាំងចិត្តប្រកាន់ឥរិយាបទដោយមិនចេះគិត និងគ្រោះថ្នាក់ដូចសព្វថ្ងៃ។
ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅអង្គការសហប្រជាជាតិ លោកសឺហ្គៀ គីស្ល៊ីតស៊ីយ៉ា បានបញ្ជាក់ឡើងវិញអំពីការចោទប្រកាន់របស់ទីក្រុងគៀវ អំពីវត្តមានទាហានកូរ៉េខាងជើង ចំនួន ១២០០០នាក់នៅរុស្ស៊ី។ លោកបន្ថែមថា ពួកគេនឹងត្រូវចាប់ផ្តើមចូលរួមផ្ទាល់ធ្វើប្រតិបត្តិការប្រយុទ្ធជាមួយនឹងអ៊ុយក្រែននៅខែវិច្ឆិកា”។
ចំណែករដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោកឡយ អូស្ទីន បានជួបសន្ទនាជាមួយសមភាគីកូរ៉េខាងត្បូងរបស់លោក លោកគីម យ៉ុងហ៊ីយុននៅក្នុងសន្និសីទមួយ ដែលលោកបានអំពាវនាវឲ្យកូរ៉េខាងជើងដកទ័ពរបស់ខ្លួនចេញពីរុស្ស៊ី។ សម្រាប់រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង ការពង្រាយកងកម្លាំងកូរ៉េខាងជើង នឹងអាចបង្កើនភាពតានតឹងនៃការគំរាមកំហែងសម្រាប់សន្តិសុខនៃជ្រោយឧបទ្វីបកូរ៉េ។ ចំណែកលោកឡយ អូស្ទីន បានបន្ថែមថា សហរដ្ឋអាម៉េរិកនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន និងដៃគូ ដើម្បីបំបាក់ទឺកចិត្តរុស្ស៊ីប្រើប្រាស់ទាហានទាំងនេះក្នុងការប្រយុទ្ធ។ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ក៏បានលើកឡើងថា គេឃើញទាហានកូរ៉េខាងជើង ទទួលការបែងចែកឯកសណ្ឋាន និងសម្ភារៈយោធារបស់រុស្ស៊ី។