នាយករដ្ឋមន្រ្តីសន្តអាសនៈថា វត្តមានរបស់គ្រីស្តបរិស័ទនៅមជ្ឈិមបូព៌ាគឺចាំបាច់ណាស់
លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន (Pietro Parolin) នាយករដ្ឋមន្រ្តីនៃសន្តអាសនៈមានប្រសាសន៍ថា វត្តមានរបស់គ្រីស្តបរិស័ទនៅមជ្ឈិមបូព៌ាគឺចាំបាច់បំផុត។
លោកកាឌីណាល់បានមានប្រសាសន៍បែបនេះនៅពេលដែលបានធ្វើដំណើរបំពេញទស្សនកិច្ចនៅប្រទេសហ្សកដានី កាលពីសប្តាហ៍មុន។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងដំណើរទស្សនកិច្ចនោះ លោកកាឌីណាល់បានវាយតម្លៃដ៏ខ្ពស់ចំពោះជំនឿ និង ការលះបង់របស់គ្រីស្តបរិស័ទនៅមជ្ឈិមបូព៌ា ហើយវិសាលវិហារព្រះយេស៊ូទទួលពិធីជ្រមុជទឹក គឺជាសញ្ញានៃភាពរឹងមាំ និងក្តីសង្ឃឹមរបស់គ្រីស្តបរិស័ទនៅមជ្ឈិមបូព៌ា។
លោកបានបញ្ជាក់ថា ព្រះវិហារនោះគឺជាក្តីសង្ឃឹមដ៏អស្ចារ្យមួយ ហើយទីនោះជាមូលដ្ឋានគ្រឹះដែលឧទ្ទិសដល់កិច្ចខិតខំប្រឹងប្រែងការពារជំនឿ ហើយរាល់ការចូលរួមរបស់គ្រីស្តបរិស័ទ និងសកម្មភាពរស់រវើករបស់ពួកគេ ហើយក៏ជាហេតុផលសម្រាប់ក្តីសង្ឃឹមផងដែរ។
លោកបានបន្តថា ទីនោះជាចលកនៃកម្លាំងដ៏សំខាន់ ហើយវាក៏ជានិមិត្តរូប ដើម្បីស្វែងរកផ្លូវដើម្បីដោះស្រាយជម្លោះបច្ចុប្បន្ននៅក្នុងតំបន់មជ្ឈិមបូព៌ា។
លោកកាឌីណាល់បានបន្តថា គ្រីស្តបរិស័ទនីហ្សកដានីមានវត្តមាន តាំងពីយូរយារណាស់មកហើយ ទោះបីជាសហគមន៍គ្រីស្តបរិស័ទមានការថយចុះក៏ដោយ ក៏ជំនឿនៅតែមាន អាស្រ័យហេតុនេះ សហគមន៍គ្រីស្តបរិស័ទក្នុងប្រទេសនេះនៅតែមានក្តីសង្ឃឹម៕