ទ្វារដ៏វិសុទ្ធត្រូវបានបិទជាផ្លូវការរហូតដល់ថ្ងៃបុណ្យករុណាទិគុណថ្មីទើបបើកឡើងវិញ
ការិយាល័យព័ត៌មានសន្តអាសនៈ បានគូសបញ្ជាក់ថា ទ្វារដ៏វិសុទ្ធនៅបាស៊ីលីកាព្រះវិហាសន្តយ៉ូហានឡាតេរ៉ង់ (Basilica of St. John Lateran) ត្រូវបានបិទជាផ្លូវការនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ នេះបើតាមវ៉ាទីកង់ញូវ។
ប្រភពដដែលបានអះអាងថា បន្ទាប់ពីទ្វារដ៏វិសុទ្ធនេះត្រូវបានបិទរួចមក ទ្វារនេះនឹងត្រូវបើកឡើងវិញទាល់តែសម្តេចប៉ាបឡេអូទី១៤ ប្រកាសឆ្នាំព្រះមហាករុណាទិគុណថ្មី។
ទ្វារនេះបានបិទនៅល្ងាច ថ្ងៃអង្គារវេលាម៉ោង ៧:00 យប់ម៉ោងក្នុងបុរីវ៉ាទីកង់ ក្រោមវត្តមានលោកកាឌីណាល់ ម៉ូរ៉ូ ហ្គាំបេតធី (Mauro Gambetti) ប្រចាំនៅបាស៊ីលីកាសន្តសិលា៕