តើកាឌីណាល់ណាដែលធ្លាប់ចូលរួមដំណើរការជ្រើសរើសសម្តេចប៉ាបច្រើនជាងគេ?

នៅក្នុងចំណោមកាឌីណាល់ទាំងអស់នៅក្នុងព្រះសហគមន៍កាតូលិកកាឌីណាល់ដែលបាន ចូលរួមដំណើរការបោះឆ្នោតជ្រើសរើសសម្តេចប៉ាបច្រើនជាងគេ មានលោកកាឌីណាល់ម្នាក់ដែលទទួលការតែងតំាងជិត៣១ ឆ្នាំ។
ទីភ្នាក់ងារព័ត៌មានកាតូលិកបានឲ្យដឹងថា លោកកាឌីណាល់ រូបនោះ គឺ លោក វិនកូ ភូលហ្សិក (Vinko Puljić)។
លោកកាឌីណាល់ វិនកូ ភូលហ្សិក ជាអគ្គអភិបាលចូលនិវត្តន៍ នៃព្រះសហគមន៍កាតូលិក សារ៉ាជេវូ (Sarajevo) ដែលបានតែងតាំងតាំងពីឆ្នាំ១៩៩៤ ដោយលោកធ្លាប់បានចូលរួម ជ្រើសរើសសម្តេចប៉ាបបេណេឌិកទី ១៦និងសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ហើយចុងក្រោយនេះគឺការជ្រើសរើសសម្តេចប៉ាប ឡេអូ ទី ១៤ ( Leo XIV) ដែលជាសម្តេចប៉ាបទី១មកពីសហរដ្ឋអាមេរិក។
នៅពេលនេះលោកមានអាយុ ជិត៨០ ឆ្នាំដែលជាអាយុជិតផុតកំណត់សិទ្ធិដែលចូលរួមបោះឆ្នោតទៅហើយ។
លោកកាឌីណាល់អាចចូលរួមដំណើរការបោះឆ្នោតលើកនេះ ដោយសារតែលោកនៅសល់តែ៤ខែប៉ុណ្ណោះ ដល់អាយុ ៨០ ឆ្នាំ។
ប្រភពដដែលបានឲ្យដឹងថា លោកនឹងមានអាយុ៨០ ឆ្នាំនៅថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ២០២៥៕
Daily Program
