គ្រីស្តបរិស័ទនៅព្រះសហគមន៍មួយត្រូវបានលើកទឹកចិត្តឲ្យស្វែងរកការព្យាបាលទាំងរាងកាយនិងវិញ្ញាណ

គ្រីស្តបរិស័ទរាប់រយនាក់បានមកជួបជុំគ្នានៅព្រះវិហារ ស្តូ នីណូ (Sto. Niño) នៃភូមិភាពកាឡាបាន (Calapan) នៅក្នុងទីក្រុង អូរេនថល មីនដូរូ (ក្រុង Oriental Mindoro)ប្រទេសហ្វីលីពីនកាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីរៀបចំពិធីថ្វាយអភិបូជាមួយ។

កម្មវិធីនេះរៀបចំឡើងក្រោមការដឹកនាំផ្ទាល់ដោយលោកបូជាចារ្យ ជេរី អ័បូស (Jerry Orbos) ដែលជាបូជាចារ្យដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសដែនកោះមួយនេះ។

នាឱកាសនោះ លោកបូជាចារ្យ បានលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ ស្វះស្វែងរកការព្យាបាលទាំងរាងកាយ និងការបន្តខាងវិញ្ញាណក្នុងអំឡុងពេលរដូវបុណ្យ ចម្លង ហើយបានសង្កត់ធ្ងន់លើការឧទ្ទិសដល់ សន្ត អេហ្ស៊ីគីយេល មូរ៉េណូ ( St. Ezekiel Moreno ) ដែលជាអ្នកប្រកាសដំណឹងល្អ​មកពីអេស្ប៉ាញ ដែលធ្លាប់បម្រើការជាបូជាចារ្យនៅក្នុងព្រះសហគមន៍នេះ។

លោកបូជាចារ្យបានបញ្ជាក់ពីសេចក្តីមេត្តាករុណាគ្មានព្រំដែន និងសេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌរបស់ព្រះជាម្ចាស់៕

Daily Program

Livesteam thumbnail