គ្រីស្តបរិស័ទនៅខាស្តែល ហ្គានដូលហ្វូ ស្វាគមន៍វត្តមានសម្តេចប៉ាបឡេអូទី១៤

ក្រោយពេលដែលសម្តេចប៉ាបឡេអូទី១៤ បានយាងទៅដល់ខាស្តែល ហ្គានដូលហ្វូ តាំងពីថ្ងៃទី ០៦ ខែកក្កដា​ ទីក្រុងមួយនេះ ក្លាយជាកន្លែងជួបជុំគ្រិស្តបរិស័ទ ដោយសារតែ​ពួកគេ​ក៏ចង់ជួប​ជាមួយ​សម្តេចប៉ាបដោយផ្ទាល់នៅទីនោះ។

​          ដើម្បីសម្រួលដល់គ្រីស្តបរិស័ទដែលបានទៅកាន់ទីក្រុងនោះ ទីតាំងសំខាន់ៗ ដូចជាសារមន្ទីរ វិសាលវិហារនិងរមណីដ្ឋានានា​ត្រូវបានបើកចំហរទទួលអ្នកទស្សនា ទោះបីជា​សម្តេចប៉ាប​ឡេអូ​បាន​គង់​នៅទីនោះ ដើម្បីអធិដ្ឋាននិងដើម្បីរិះគិតអំពីផ្លូវនៃវិញ្ញាណដោយស្ងប់ស្ងាត់។

សម្តេចប៉ាបឡេអូបានទៅដល់ទីនោះតាំងពីម៉ោង៥រសៀលថ្ងៃទី ០៦ ខែកក្កដា ហើយវត្តមាន​របស់​ទ្រង់​ត្រូវបានស្វាគមន៍ដោយក្រុម អ្នកធ្វើធម្មយាត្រាដ៏រីករាយ បងប្អូនស្រីប្រុសជា អ្នកទេសចរ និង​ក្រុម​គ្រួសារ​ក្នុងតំបន់ដែលបានរង់ចាំអស់ជាច្រើនម៉ោង។

គ្រីស្តបរិស័ទនៅទីនោះបន្ទាប់ពីបានជួបជុំគ្នាស្វាគមន៍សម្តេចប៉ាបរួច គឺពួកគេ​បានបំបែក​គ្នា​តាមកម្មវិធីពួកគេរៀងៗខ្លួន ដោយខ្លះបានបំបែកគ្នាមកជួបជាក្រុមតូចៗអធិដ្ឋានសូត្រផ្គាំ អ្នកខ្លះ​ដើរទេសចរណ៍ អ្នកខ្លះធ្វើកម្មវិធីនេះកម្មវិធីនោះ​ ដោយមិនរំខាន់ដល់សម្តេចប៉ាបឡើយ៕

Daily Program

Livesteam thumbnail