កុមាររ៉ូហ៊ីងយ៉ានៅជំរំកំពុងខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរបំផុត

មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ហៅកាត់ថា យូនីសេហ្វ បាននិយាយថា កុមារកំពុងខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនៅក្នជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាក្នុងប្រទេសបង់ក្លាដែសបានកើនឡើង ២៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយបានព្រមានថា នៅក្នុងជំរំ យ៉ាងហោចណាស់ ១៥ភាគរយនៃកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភ។

តួលេខថ្មីៗ បានចង្អុលបង្ហាញថា វិបត្តិកាន់តែអាក្រក់ទៅៗ ដោយនៅក្នុងខែមករា ឆ្នាំ ២០២៥ ករណីនៃកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរបានកើនឡើង២៥ភាគរយបើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ហើយខែកុម្ភៈបានឃើញការកើនឡើងយ៉ាងខ្លាំងដល់ទៅ២៧ ភាគរយ ដែលបង្កការព្រួយបារម្ភចំពោះនិន្នាការកើនឡើងដ៏គ្រោះថ្នាក់។

កាលពីឆ្នាំ ២០២៤ កន្លងទៅតំបន់នោះបានទទួល រងបាតុភូតភ្លៀងមូសុងអូសបន្លាយ ដែលធ្វើឲ្យអនាម័យកាន់តែអាក្រក់ និងបង្កឱ្យមានជំងឺរាគរូសធ្ងន់ធ្ងរ និងការផ្ទុះឡើងនៃជំងឺអាសន្នរោគ និងគ្រុនឈាម។ ស្ថានភាពកាន់តែយ៉ាប់យ៉ឺនផងដែរ គឺផលប៉ះពាល់នៃការកាត់បន្ថយរបបអាហារមិនទៀងទាត់ក្នុងរយៈពេលពីរឆ្នាំមុន ដែលនាំឱ្យរបបអាហារដែលមានគុណភាពអន់ថយបន្ថែមទៀត ក៏ដូចជាការកើនឡើងនៃចំនួនគ្រួសារដែលភៀសខ្លួនចេញពីអំពើហិង្សា និងស្វែងរកទីជម្រកនៅក្នុងជំរំក្នុងប៉ុន្មានខែថ្មីៗនេះ។

មកដល់ពេលនេះ នៅជំរំCox's Bazar ដែលជាកន្លែងតាំងលំនៅរបស់ជនភៀសខ្លួនធំជាងគេបំផុតរបស់ពិភពលោក មានជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាងមួយលាននាក់ នៅក្នុងនោះកុមារមានជាង ៥សែននាក់៕

Daily Program

Livesteam thumbnail