កិច្ចប្រជុំចុងក្រោយរបស់ក្រុមលោកកាឌីណាល់ផ្តោតលើគុណសម្បត្តិចាំបាច់សម្រាប់អនាគតសម្តេចប៉ាបនា

នៅព្រឹកថ្ងៃអង្គារ ទី ៦ ខែឧសភា មួយថ្ងៃមុនការចាប់ផ្តើមដំណើការជ្រើសរើសសម្តេចប៉ាបថ្មី សន្និបាតលោកកាឌីណាល់លើកទី១២ មានការចូលរួមដោយលោកកាឌីណាល់សរុប១៧៣រួមទាំងលោកកាឌីណាល់ដែលមានសិទ្ធិ​បោះឆ្នោតចំនួន១៣៣រូប ។

លោក ម៉ាតេទូ ប្រ៊ុននី (Matteo Bruni ) ប្រធាន​ការិយាល័យព័ត៌មានសន្តអាសនៈបានអះអាងថា សន្និបាតចុងក្រោយបន្ទាប់ពីសម្តេចប៉ាបហ្រ្វង់ស៊ីស្កូសោយទិវង្គតនេះ បាន​ចាប់​ផ្ដើម​នៅ​ម៉ោង ៩ ព្រឹក ដោយ​ការ​អធិស្ឋាន​មួយ​ភ្លែត ហើយអ្នកចូលរួមបានស្តាប់បទ​អន្តរាគមន៍ចំនួន២៦ ដែលនិយាយអំពីប្រធានបទជាច្រើន ប៉ុន្តែសំខាន់គឺផ្តោតលើលក្ខណៈសម្បត្តិសម្តេចប៉ាបថ្មី ។

ក្រៅពីនោះគឺមានពាក់ព័ន្ធនឹងច្បាប់ព្រះសហគមន៍ បញ្ហាស្តីពីការរំលោភបំពាន បញ្ហាសេដ្ឋកិច្ចរបស់សន្តអាសនៈ ការងារដើម្បីសន្តិភាព​។ល។

លោកបានបញ្ជាក់ថា សន្និបាតលោកកាឌីណាល់ក្រោមដំណើរការដឹកនាំរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ត្រូវបានបញ្ចប់ នៅម៉ោង ១២ និង ៣០ នាទីហើយនឹងមិនមានការរៀបចំទៀតទេរហូតដល់មានការជ្រើសរើសសម្តេចប៉ាបថ្មី៕

Daily Program

Livesteam thumbnail