កិច្ចប្រជុំក្រុមប្រឹក្សាកាឌីណាល់ក៏ជជែកគ្នាច្រើនអំពីតួនាទី គ្រហស្ថ និង ស្ត្រី នៅក្នុងកិច្ចការសន្តអាសនៈ
តាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវបានឲ្យដឹងថា កិច្ចប្រជុំក្រុមប្រឹក្សាកាឌីណាល់ដំបូងបន្ទាប់ពីការជ្រើសរើសសម្តេចប៉ាបឡេអូទី១៤ ដែលបានរៀបចំកាលពីសប្តាហ៍កន្លងទៅក៏បានពិភាក្សាគ្នាច្រើនដែរ អំពីតួនាទីរបស់គ្រហស្ថ និង ស្រ្តីនៅក្នុងកិច្ចការព្រះសហគមន៍ក៏ដូចជាសន្តអាសនៈ។
លោកកាឌីណាល ប៉ាប្លូ ដេវិត (Pablo David) អគ្គអភិបាលភូមិភាកកាឡូកាន(Kalookan) នៅក្នុងប្រទេសហ្វីលីពិន បាននិយាយថា ប្រធានបទនេះនៅតែស្ថិតនៅក្នុងការពិភាក្សា ។
លោកកាឌីណាល់ ដេវីត បាននិយាយថា យើងមិនអាចមិនទទួលស្គាល់តួនាទីរបស់ស្ត្រី និងគ្រហស្ថនៅក្នុងកិច្ចការនានារបស់ព្រះសហគមន៍បានទេ។
លោកកាឌីណាល់ បានមានប្រសាសន៍សង្កត់ធ្ងន់នូវកត្តាជាច្រើន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកនៅតែបន្តថា គ្រហស្ថនិងស្រ្តីនៅតែបន្តចូលរួម ហើយពួកគេនៅតែដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចការនានា នៅក្នុងព្រះសហគមន៍៕