ការទទួលខុសត្រូវរបស់មនុស្ស អាចគ្រប់គ្រង AIបាន
លោកបណ្ឌិត ប៉ាវឡូ រ៉ូហ្វីនី (Paolo Ruffini ) អ្នកទទួលបន្ទូកការិយាល័យទំនាក់ទំនងវ៉ាទីកង់ ការទទួលខុសត្រូវរបស់មនុស្សជាតិ ពិតជាអាចគ្រប់គ្រងបញ្ញាសិប្បនិម្មិតបាន។
នៅក្នុងកិច្ចប្រជុំលោកអភិបាលព្រះសហគមន៍អាស៊ីឆ្នាំ ២០២៥ នៅកោះហុងកុង នាពេលថ្មីៗនេះ លោក បណ្ឌិត បានគូសបញ្ជាក់ថា ហានិភ័យពិតប្រាកដនៃ AI មិនមែនមកពីម៉ាស៊ីនទេ ប៉ុន្តែមកពី "អ្នកដែលជាម្ចាស់វា អ្នកដែលសរសេរកម្មវិធីវា និងអ្នកដែលប្រើប្រាស់វា"។
លោកបណ្ឌិតបាននិយាយថា គ្រោះថ្នាក់ទាំងអស់នៃយុគសម័យឌីជីថល ទីបំផុតចង្អុលបង្ហាញពីជម្រើសរបស់មនុស្ស។
អ្នកវិទ្យាសាស្ត្រកុំព្យូទ័រ លោក កេន ថមសុន (Ken Thompson) លោកបានកត់សម្គាល់ពីការលំបាកដែលសូម្បីតែអ្នកជំនាញក៏មានក្នុងការជឿទុកចិត្តលើលេខកូដដែលពួកគេមិនបានបង្កើតទាំងស្រុង។ លោកបាននិយាយថា នេះបង្ហាញពីតម្រូវការសម្រាប់ការវែកញែក និងការត្រួតពិនិត្យសីលធម៌ ដើម្បីធានាថា AI ក្លាយជា "ឱកាសដ៏អស្ចារ្យ មិនមែនផ្ទុយស្រឡះពីវាទេ"។
លោកបានព្រមានថា អត្ថបទ រូបភាព សិល្បៈ ឬតន្ត្រីដែលបង្កើតឡើងដោយ AI មានហានិភ័យនៃការដួលរលំតម្លៃពិតនៃទំនាក់ទំនង និងបទពិសោធន៍របស់មនុស្សដែលត្រូវការពេលវេលា៕