កាឌីណាល់ ព្យែត្រូ ផារ៉ូលីន បំពេញទស្សនកិច្ចនៅម៉ាលតា
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅដើមខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោកកាឌីណាល់ ព្យែត្រ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណៈរដ្ឋម៉ាលតា ហើយក៏ដើម្បីបា្ររព្ឌ ខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រជាជាតិទាំងពីរ។
នៅក្នុងអំឡុងពេលនោះ លោកកាឌីណាល់ ក៏បានអញ្ជើញជាអធិបតីភាពពិធីថ្វាយអភិបូជានៅសាល សហវិហារសន្តយូហាន ក្នុងទីក្រុង វ៉ាលឡេតា។
នាឱកាសនោះ លោកកាឌីណាល់បានមានប្រសាសន៍ថា តាំងពីដើមដំបូងមក ប្រវត្តិសាស្ត្រគ្រិស្តសាសនារបស់ប្រទេសម៉ាល់តាត្រូវបានសម្គាល់ដោយសមត្ថភាព នៃការស្វាគមន៍អ្នកដទៃ ដោយប្រែក្លាយគ្រោះថ្នាក់ទៅជាការប្រឈមមុខ និងការភ័យខ្លាចទៅជាទំនាក់ទំនង៕