កាឌីណាល់ តាក្លេ បំពេញទស្សនកិច្ចនៅព្រះសហគមន៍កាតូលិកនាប្រទេស អាហ្សែបៃហ្សង

វ៉ាទីកង់ញូវបានរាយការណ៍ថា​ លោកកាឌីណាល់ ល្វី អេនតូនីញ៉ូ តាក្លេ (Luis Antonio Tagle) អនុរដ្ឋមន្រ្តីទទួលបន្ទុកក្រសួងប្រកាសដំណឹងល្អបាន ធ្វើទស្សនកិច្ចទៅកាន់ព្រះសហគមន៍កាតូលិកនៅក្នុងប្រទេស អាហ្សែបៃហ្សង​ កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៥កន្លងទៅ។​

ប្រភពដដែលបានឲ្យដឹងថា ដំណើរទស្សនៈកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញរបស់ លោក អភិបាល វ្លាឌីមៀ ហ្វេកេត (Vladimir Fekete) អភិបាលនៃព្រះសហគមន៍កាតូលិកនៅទីក្រុង បាគូ ប្រទេសអាហ្សែបៃហ្សង។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកកាឌីណាល់ បានថ្លែងអំណរគុណចំពោះការស្វាគមន៍លោក នៅក្នុងបរិយាកាសកក់ក្តៅ ហើយលោកបានសរសើរនូវទំនាក់ទំនងអន្តរសាសនារបស់ប្រទេស និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងសាធារណជនសម្រាប់លក្ខខណ្ឌដែលអាចឱ្យសហគមន៍កាតូលិកអាចបំពេញបេសកកម្មរបស់ខ្លួនបាន។

នៅក្នុងឱកាសនោះ លោកកាឌីណាល់ ក៏បានចែករំលែកអំពីស្ថានភាព និង បញ្ហាបច្ចុប្បន្នដែលកំពុងប្រឈមមុខជាមួយនឹងព្រះសហគមន៍និងការប្រកាសដំណឹងល្អនៅលើពិភពលោក៕

Daily Program

Livesteam thumbnail