ដើម្បីថែរក្សសន្តិភាព គេត្រូវថែរក្សាធនធានទឹក

លោកស្រីអូដ្រី អាហ្ស៊ូឡៃ នាយិកានៃអង្គការសហប្រជាជាតិសម្រាប់វិស័យអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌ ឬយូនេស្កូ បានថ្លែងថា ៖ “នៅពេលដែលស្រ្តេសអំពីរឿងទឹកកើនឡើង ហានិភ័យ​នៃជម្លោះតំបន់​ក៏បានកើនឡើងដែរ។ សាររបស់អង្កការយូនេស្កូ គឺច្បាស់ ៖ ប្រសិនបើយើង ចង់ថែរក្សាសន្តិភាព យើងមិនគ្រាន់តែថែរក្សាធនធានទឹកឲ្យបានល្អនោះទេ យើងក៏ត្រូវពង្រឹង​ឲ្យបានលឿនបំផុត​នូវកិច្ចសហប្រតិបត្តិការតំបន់ និងពិភពលោក​នៅក្នុងវិស័យទឹកនេះ។”

លោកអាល់វ៉ារ៉ូ ឡារីយ៉ូ ប្រធានមូលនិធិ​អន្តរជាតិ​នៃការអភិវឌ្ឍកសិកម្ម (FIDA) និងជាប្រធាន ផ្នែកទឹកនៃអង្គការសហប្រជាជាតិ បញ្ជាក់ថា ៖ ”ទឹក នៅពេលវាត្រូវបានគ្រប់គ្រង តាមរបៀប ចីរភាព និងសមធម៌ វាអាចជាប្រភពនៃសន្តិភាព និងភាពរុងរឿង។ នេះក៏ជាធាតុដ៏ សំខាន់ ជាអាយុជីវិតនៃកសិកម្ម និងជាម៉ូទ័រសំខាន់នៃសង្គមសេដ្ឋកិច្ចសម្រាប់ប្រជាជនរាប់ពាន់លាន​នាក់។”

យោងតាមរបាយការណ៍ថ្មី ដែលផ្សព្វផ្សាយដោយូណេស្កូ សម្រាប់ការផ្តោចអារម្មណ៍​លើទឹក បាន​ឲ្យដឹងថា ប្រជាជន ២,២ ពាន់លាននាក់ មិនបានទទួលបានជានិច្ចកាលនូវការប្រើប្រាស់​ទឹកស្អាត ដែលត្រូវបានគ្រប់គ្រងតាមរបៀបត្រឹមត្រូវនោះទេ។

គោលដៅរបស់អង្គការសហប្រជាជាតិនៃការធានាការប្រើប្រាស់ទឹកសម្រាប់ទាំងអស់គ្នា ពី​ពេល​នេះ រហូតដល់ឆ្នាំ២០២៣០ គឺនៅឆ្ងាយពីការសម្រេចបាន។ វាក៏មានការភ័យខ្លាចថា អសមភាព​នៃ​ការប្រើប្រាស់ទឹកបន្ត​កើនឡើង​ ពីព្រោះថា រវាងឆ្នាំ២០០២ និង ២០២១ គ្រោះ​រាំង​ស្ងួត បានប៉ះពាល់ដល់មនុស្សច្រើនជាង ១,៤ពាន់លាននាក់។

ការធ្លាក់អន់ថយចុះនៃអាកាសធាតុ ក៏គំរាមកំហែងបង្កើនឡើងនូវភាពញឹកញាប់ និងភាពធ្ងន់​ធ្ងរ​​នៃការខ្វះខាតទឹកនេះ ជាមួយនឹងហានិភ័យដែលចេះតែកើនឡើង សម្រាប់​សន្តិភាព​សង្គម។ កុមារី និងស្រ្តី គឺជាជនរងគ្រោះដំបូងនៃការខ្វះខាតទឹក។ វិបាកដំបូង គឺការ​កើនឡើង​នូវ​អសន្តិសុខចំណីអាហារ និងហានិភ័យសុខភាព។

ភាពកម្រនៃទឹកក៏ជាមានឥទ្ធិពល​ទៅលើការអភិវឌ្ឍសង្គមរបស់កុមារី និងស្រ្តី ដែលស្ថិតនៅជួរ​ទី១ សម្រាប់​ការប្រមូលទឹក។ ពួកគេបានចំណាយជាច្រើនម៉ោងក្នុងមួយថ្ងៃសម្រាប់​ធ្វើ​ការងារ​រក​ទឹក។ រឿងនេះអាចចូលរួមចំណែកសម្រាប់អត្រាបោះបង់ចោលការសិក្សា ដែល​មាន​សម្រាប់​​ក្មេងស្រីច្រើនជាងក្មេងប្រុស។

ការខ្វះខាតទឹកក៏ជាកត្តាសំខាន់នៃការចំណាកស្រុក និងបង្កភាពតានតឹងថ្មី​សម្រាប់សង្គម។ នៅ​​សូម៉ាលី អំពើហិង្សាផ្លូវភេទប្រឆាំងនឹងប្រជាជនចំណាកស្រុក បានកើនឡើង ២០០%។

ភាពខ្សត់ទឹកក៏អាចបង្កើនហានិភ័យនៃជម្លោះ។ នៅក្នុងតំបន់សាហេល ការធ្លាក់ថយចុះនៃ​តំបន់​ដីសើម ធ្វើឲ្យមានភាពតានតឹងកាន់តែឈឺចាប់ ពាក់ព័ន្ធនឹងការស្វែងរកទឹកប្រើប្រាស់ និងផ្ទៃ​ដី​ដាំដុះ ដែលបង្កជាវិបាកតំបន់។

នៅខណៈដែល ៤០% នៃប្រជាជនពិភពលោករស់នៅក្នុងអាងទន្លេ និងក្បែទន្លេឆ្លងកាត់​ព្រំដែន មួយក្នុងចំណោម ៥ប្រទេស បានធ្វើកិច្ចកិច្ចព្រមព្រៀង​ដែលគ្របដណ្តប់សំនុំទាំងមូល​នៃ​​ទឹកឆ្លងកាត់ព្រំដែន ក្នុងគោលដៅ​គ្រប់គ្រងធនធាននេះ​តាមរបៀបបែងចែកគ្នា។ នៅក្នុង​តំបន់​អារ៉ាប់ ប្រទេស ៧ បានមានជម្លោះក្នុងឆ្នាំ២០២១ ជាមួយនឹងភាពស្មុគស្មាញដ៏ខ្លាំងក្លា​សម្រាប់​ការផ្គត់ផ្គង់ទឹក ហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហ​ប្រតិបត្តិការដែលមាន​សក្តានុពលនៅ​លើ​បញ្ហា​ដែលពាក់ព័ន្ធនឹងទឹក។

នៅអាហ្វ្រិកដែល ២ ភាគ ៣ នៃធនធានទឹកនេះ គឺជាទឹកសាបឆ្លងកាត់ព្រំដែន។ ១៩ ក្នុង​ចំណោម ២២រដ្ឋ ដែលគេបានធ្វើការសិក្សា ទទួលរង​ការខ្វះខាតទឹក។

បើយោងតាមរបាយការណ៍ នៅក្នុងបរិបទសព្វថ្ងៃ កិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែន​សម្រាប់​​ការ​គ្រប់គ្រងទឹក លេចឡើង ជាគន្លឺះសំខាន់​នៃការថែរក្សាសន្តិភាព។

 

Daily Program

Livesteam thumbnail