អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២៣ តាមម៉ាថាយ ១០,២៤-៣៣អត្ថាធិប្បាយដោយលោកអភិបាល សួន ហង្សលី
ព្រះបន្ទូលថ្ងៃនេះព្រះយេស៊ូណែនាំក្រុមសាវ័ក ក្រុមគ្រីស្តទូតទាំង១២គឺព្រះអង្គចាត់ឱ្យគេទៅប្រកាសដំណឹងល្អ។ ហើយព្រះអង្គជ្រាបថាគេនឹងជួបបញ្ហាជាច្រើនជាពិសេសការបៀតបៀនក៏ប៉ុន្តែព្រះយេស៊ូមានព្រះបន្ទូលថា សូមកុំភ័យខ្លាច កុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយមិនអាចធ្វើអ្វីដល់ប្រលឹងវិញ្ញាណបាន។ក៏ប៉ុន្តែត្រូវខ្លាចព្រះជាម្ចាស់ត្បិតព្រះអង្គ អាចធ្វើឱ្យទាំងរូបកាយទាំងប្រលឹងធ្លាប់ទៅក្នុងភ្លើងនរកអវជ័យបាន។ព្រះយេស៊ូណែនាំទៀតថាបើអ្នកណាទទួលស្គាល់ព្រះអង្គនៅចំពោះមុខមនុស្សលោក ព្រះអង្គនឹងទទួលស្គាល់វិញនៅចំពោះព្រះភ័ក្រ្តព្រះបិតាដែលគង់នៅស្ថានបរិសុខ និងចុងក្រោយព្រះយេស៊ូបានប្រៀបធៀបសត្វចាប និងសត្វចាប ទោះបីមានតម្លៃថោមមែនទែន ប៉ុន្តែគ្មានចាបណាមួយអាចធ្លាក់ដល់ដី ប្រសិនបើមិនសព្វព្រះហឫទ័យ។រីឯមនុស្សព្រះយេស៊ូមានព្រះបន្ទូលថា អ្នករាល់គ្នាមានតម្លាំលើសចាបទាំងអស់ទីទៀត។នេះជាព្រះបន្ទូលមួយដែលលើកទឹកចិតក្រុមសាវ័កដែលចេញទៅប្រកាសដំណឹងល្អ និងលើកទឹកចិត្តយើងទាំងអស់គ្នាដែរជាគ្រីស្តបរិស័ទនូវសម័យបច្ចុប្បន្នដែលយើងមាននជំនឿដែលដើរតាមព្រះយេស៊ូដែលយើងមានភារកិច្ចប្រកាសដំណឹងល្អ ក៏ប៉ុន្តែយើងក៏ជួបទុកលំបាបផ្សេងៗដែរ ។ចឹងព្រះបន្ទូលនេះព្រះយេស៊ូលើកទឹកចិត្តយើងឱ្យយើងយល់ថាយើងម្នាក់ៗពិតជាមានតម្លៃណាស់ចំពោះព្រះភ័ក្ត្តព្រះជាម្ចាស់ និងណែនាំឱ្យយើងម្នាក់ៗមានសេចក្តីក្លាហានក្នុងការរស់នៅក្នុងជំនឿរបស់យើង។ចឹងព្រះបន្ទូលនេះជួយរំលឹកយើងទី១ឱ្យយើងរិះគិតពិចារណាមើលថា តើក្នុងជីវិតរបស់យើងមានអ្វីខ្លះដែលណែនាំឱ្យយើងភ៏យខ្លាចពិបាករស់នៅតាមជំនឿរបស់យើង។ទីមួយប្រហែលយើងគិតដ៏ការបៀតបៀន ។ឧទារហណ៍សព្វថ្ងៃនៅប្រទេសឥណ្ឌាមានគេបៀតបៀនច្រើនសម្រាប់គ្រីស្តបរិស័ទយើង ឬក៏បញ្ហាបាត់កត្តិយសនៅក្នុងលោកនេះ ឬបញ្ហាទ្រព្យសម្បតិ្តដោយសារជីវភាពក្រីក្រខ្លាំងពេក ឬក៏ជំងឺ ឬក៏មួយទៀតសេចក្តីស្លាប់ជួនកាលយើងភ័យខ្លាច ប៉ុន្តែព្រះយេស៊ូមានព្រះបន្ទូលថាសូមកុំភ៏យខ្លាចត្បិតយើងមានតម្លៃ ហើយអ្វីៗទាំងអស់នោះគ្រាន់តែសម្លាប់យើងបានតែរូបកាយប៉ុណ្ណោះ។ នឹងទី២ព្រះយេស៊ូរំលឹកយើងថាអ្វីណាដែលយើងគួរតែភ៏យខ្លាចគឺយើងគួរភ័យខ្លាចចំពោះព្រះជាម្ចាស់ត្បិតព្រះអង្គអាចធ្វើឱ្យរូបកាយ និងប្រលឹងវិញ្ញាណធ្លាប់ទៅក្នុងនរក។ជារៀងរាល់ថ្ងៃយើងរិះគិតពិចារណាថា តើយើងគោរពកោតខ្លាចព្រះជាម្ចាស់យ៉ាងដូចម្តេចខ្លះ?នឹងពាក្យគោរពកោតខ្លាចនេះ យើងដឹងហើយគឺជាអំណោយទានទី៧នៃព្រះអំណោយទានវិសុទ្ធ ឱ្យយើងចេះគោរពកោតខ្លាចព្រះជាម្ចាស់ឱ្យយើងមានជំនឿលើព្រះអង្គ។ ហើយព្រះយេស៊ូថាប្រសិនបើស៊ូទ្រាំមានជំនឿលើព្រះអង្គគ្រប់កាលៈទេសៈយើងនឹងទទួលជីវិត ទទួលការសង្គ្រោះជាមិនខាន។នឹងទី៣ខ្ញុំចង់ឱ្យយើងចាប់អារម្មណ៍នៅថ្ងៃនេះពេលណាយើងនិយាយអំពៅយើងមានតម្លៃ ហើយព្រះអង្គណែនាំឱ្យយើងកុំឱ្យភ័យខ្លាចអ្វីៗដែលមាននៅក្នុងលោកនេះ។ទី៣នាំឱ្យយើងសួរថាយើងទាំងអស់គ្នាអាចទៅជាអ្នកប្រកាសដំណឹងល្អយ៉ាងដូចម្តេច នៅទីកន្លែងដែលយើងរស់នៅ?គឺឱ្យយើងរស់នៅតាមជំនឿដោយយកចិត្តទុកដាក់អភិដ្ឋាន ស្តាប់ព្រះបន្ទូល ជួយបងប្អូនដែលរងទុក្ខលំបាកផ្សេងៗដែលយើងជួបជារៀងរាល់ថ្ងៃតាមសមត្ថភាពដែលយើងអាចធ្វើបាន និងជាពិសេសយើងរួបរួមគ្នានៅក្នុងព្រះសហគមន៍ ដើម្បីជាកម្លាំងដើម្បីបំពេញកិច្ចការរបស់យើងដែលព្រះយេស៊ូបានប្រទានឱ្យ ឱ្យយើងអាចធ្វើជាសាក្សីជំនឿឱ្យអ្នកដទៃស្គាល់ព្រះអង្គ។ចឹងយើងសូមអរព្រះគុណព្រះជាម្ចាស់ អរព្រះគុណព្រះយេស៊ូដែលបានប្រទានដំណឹងល្អសម្រាប់យើងនៅថ្ងៃនេះ ។សូមព្រះអង្គគាំទ្រយើងគ្រប់កាលៈទេសៈកុំឱ្យើងបោះបង់ចោលជំនឿ ផ្ទុយទៅវិញសុំឱ្យមានសេចក្តីក្លាយានធ្វើដំណើរទៅមុខទៀត រហូតដល់គោលដៅដែលព្រះអង្គបានរៀបចំសម្រាប់យើង។អាម៉ែន៕