អត្ថាធិប្បាយគម្ពីរថ្ងៃទី២៣ខែតុលា ឆ្នាំ២០២៥ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

បងប្អូនជាទីរាប់អាននៅថ្ងៃនេះ ព្រះយេស៊ូដូចជាប្រញាប់ ពីព្រោះព្រះអង្គចង់ទទួលពិធីជ្រមុជដែលព្រះជាម្ចាស់បានរៀបចំឲ្យព្រះអង្គទទួលពិធីជ្រមុជ គឺព្រះយេស៊ូដឹងច្បាស់ថា គាត់នឹងជ្រមុជនៅក្នុងព្រះលោហិត។ ព្រះយេស៊ូមានន័យថាព្រះយេស៊ូត្រៀមខ្លួននឹងរងទុក្ខលំបាកនៅលើឈើឆ្កាងជ្រមុជ នៅក្នុងព្រះលោហិតនៅក្នុងទុក្ខលំបាកដើម្បីអី? ព្រះយេស៊ូមិនប្រញាប់ស្លាប់ ប៉ុន្តែព្រះយេស៊ូប្រញាប់សង្គ្រោះមនុស្សលោក។ ព្រះយេស៊ូយល់ថាដោយរងទុក្ខលំបាក នឹង សោយទិវង្គតតែមួយគត់ដល់សារព្រះអង្គស្រឡាញ់ ព្រះជាម្ចាស់នឹង ស្រឡាញ់មនុស្សព្រះអង្គ នឹង សង្គ្រោះមនុស្សលោក។ ព្រះយេស៊ូដឹងច្បាស់ថាព្រះអង្គ នឹងរស់ឡើងវិញព្រះអង្គសង្ឃឹមលើព្រះអង្គជឿសង្ឃឹមលើព្រះអង្គសម្លាប់។

សម្រាប់យើងពេលខ្លះយើងមិនដូចព្រះយេស៊ូម្យ៉ាង យើងមិនសូវប្រញាប់ធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ យើងពន្យាពេល យើងដឹងថាព្រះជាម្ចាស់ត្រាស់ហៅខ្ញុំត្រាស់ហៅយើងឲ្យកែប្រែគំនិតលើចំណុច ណាមួយឲ្យយើងបោះបង់ទម្លាប់អាក្រក់ណាមួយ ប៉ុន្តែយើងមិនសូវប្រញាប់ ប៉ុន្មានទេយើងខ្ជិលយើងថា យើងធ្វើយើងមិននឹងធ្វើស្អែកយើងពន្យាពេល ប៉ុន្តែតាមពិតធ្វើឲ្យយើងដូចជាមិនសូវមានសុភមង្គលម្យ៉ាង។ ពីព្រោះរាល់តែយើងពន្យាពេលមិនព្រមធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ភ្លាមៗមិនព្រមជួយ បម្រើអ្នកដទៃភ្លាមៗតាមឱកាសយើងត្រូវតែធ្វើឲ្យយើងដូចជាមិនសូវស្រឡាញ់គ្នាមិនសូវជឿទុកចិត្តលើ គ្នា។

ដូច្នេះ ប្រហែលអត្ថបទថ្ងៃនេះជំរុញឲ្យយើងធ្វើតាមព្រះហឫទ័យភ្លាម កុំចាំយូរពេក ប៉ុន្តែធ្វើតាមបើសិន ជា យើងធ្វើភ្លាមយើងបានរង្វាន់យើងមានអំណរសប្បាយ ហើយនឹង បើសិនជាយើងបម្រើអ្នកដទៃឲ្យភ្លាម កុំ ឲ្យគេចាំដូចគ្នាដែរ គេស្រឡាញ់យើង ហើយនឹងយើងមានសេចក្តីសុខសាន្ត។ ដូច្នេះ គ្រាន់តែចំណុចតែ មួយនៅក្នុងនេះ គឺកុំមិនកុំពន្យាពេលកុំធ្វើឲ្យព្រះជាម្ចាស់រង់ចាំ ដើម្បីឲ្យយើងខ្លួនហ្នឹងមានអំណរសប្បាយ ហើយនឹងអ្នកដទៃស្រឡាញ់យើងដែរ។ តើប៉ុណ្ណឹង អាម៉ែន៕

 

 

Daily Program

Livesteam thumbnail