ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦អត្ថបទគម្ពីរម៉ាថាយ ២១,៣៣-៤៣.៤៥-៤៦ អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

នៅក្នុងព្រះគម្ពីរដំណឹងល្អនៅថ្ងៃនេះ ព្រះយេស៊ូបានលើកឡើងអំពីចម្ការទំពាំងបាយជូរ។ ចម្ការ​​​ទំពាំង​​ បាយជូរដែលគេបានដាំ ក្រោយមកចម្ការនោះទុំហើយម្ចាស់ចម្ការបានចាត់អ្នកបម្រើរបស់គាត់ឱ្យទៅ ប្រមូលផល។

និយាយដល់ចំនុចនេះប្រហែលជាយើងឆ្ងល់ថា តើអ្នកណាជាម្ចាស់ចម្ការ? ច្បាស់ណាស់យើង ដឹងហើយ ថា ព្រះជាម្ចាស់គឺជាម្ចាស់ចម្ការ។ ទំពាំងបាយជូរគឺជាព្រះសហគមន៍យើងសព្វថ្ងៃ ហើយអ្នកដែលត្រូវ ប្រកាសដំណឹងល្អតាំងពីសម័យមុន គឺមានព្យាការីផ្សេងៗដែលព្រះជាម្ចាស់បានចាត់ឱ្យមក។ ក៏ប៉ុន្តែ! ជន ជាតិអ៊ីស្រាអែលនៅសម័យនោះ គេបានសម្លាប់ព្យាការីស្ទើរតែទាំងអស់។ គេមិនតែសម្លាប់ថែមទាំង មើល ងាយពួកគាត់ទៀតផង រហូតដល់ពេលចុងក្រោយ ព្រះជាម្ចាស់បានប្រទានបុត្រារបស់ព្រះអង្គគឺ ព្រះយេ ស៊ូ។ ព្រះអង្គគិតថា ពេលកូនរបស់គាត់មក នឹងមិនមានអ្នកណាហ៊ានសម្លាប់ទេ ក៏ប៉ុន្តែកសិករ នៅ តែ មានចិត្តលោភលន់ ហើយនឹងសម្លាប់បុត្រារបស់ព្រះអង្គផងដែរ។

បងប្អូនជាទីស្រឡាញ់! ក្នុងអត្ថបទព្រះគម្ពីរនេះនាំឱ្យយើងដឹងខ្លួនថា ជួនកាលយើជាសិករដែល មិន ស្តាប់ម្ចាស់របស់ខ្លួន! យើងមិនបានស្ដាប់អ្នកណែនាំ យើងមើលតែតម្រូវការផ្ទាល់ខ្លួន មិនបានមើលឃើញ ពីតម្រូវការរបស់អ្នកដទៃ។ យើងគិតតែពីអាត្មានិយម សម្លាប់អ្នកដទៃដើម្បីបានទ្រព្យសម្បត្តិ និងធ្វើបាប អ្នកដទៃសម្រាប់ផលប្រយោជន៍ខ្លួនឯង។

សព្វថ្ងៃនេះ ពិភពលោកកំពុងតែវិលវល់មនុស្សគិតថាខ្លួនឯងល្អប្រសើរ និងត្រឹមត្រូវហើយអ្នកដទៃ មិន ដូចខ្លួនទេ។ មនុស្សស្ទើរតែទាំងអស់មិនដែលទទួលស្គាល់ថាខ្លួនឯងខុសឡើយ។ មានពេលខ្លះ យើង មិនបានសម្លាប់គេដោយអាវុធទេ ប៉ុន្តែ! យើងសម្លាប់គ្នាដោយសារពាក្យសម្ដី តាមរយៈបច្ចេកវិទ្យា និង បណ្ដាញសង្គមដូចជា Facebook, Telegram, WhatsApp, Instagram ជាដើម។

បងប្អូនជាទីស្រឡាញ់ យើងត្រូវអធិដ្ឋានឱ្យបានច្រើន ដើម្បីឱ្យព្រះជាម្ចាស់កែប្រែចិត្តគំនិត ឱ្យមនុស្ស ចេះយល់គ្នា ចេះស្ដាប់គ្នា និងចេះលើកលែងទោសព្រមទាំងអភ័យទោសឱ្យគ្នាផងដែរ។ អាម៉ែន៕

 

Daily Program

Livesteam thumbnail