លោកអ៊ូ ថាន់ អគ្គលេខាអង្គការសហប្រជាជាតិដោះស្រាយវិបត្តិមីស៊ីលគុយបា
លោកម៉ាហា ត្រៃ ស៊ីធូ អ៊ូ ថាន់ កើតនៅថ្ងៃទី២២ ខែមករា ឆ្នាំ១៩០៩ នៅ ប៉ាន់តាន់ណាវ ប្រទេសភូមា និងទទួលមរណភាពនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៧៤ នៅទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក។ លោកគឺជាអ្នកនយោបាយភូមា និងជាអគ្គលេខាទី៣ នៃអង្គការសហប្រជាជាតិ ពីឆ្នាំ១៩៦១ ដល់ឆ្នាំ១៩៧១។
លោកអ៊ូ ថាន់ បន្តការសិក្សារបស់លោកនៅសកលវិទ្យាល័យ រ៉ង់ហ្គូន និងក្លាយជា សាស្រ្តាចារ្យ នៅឆ្នាំ១៩២៨ បន្ទាប់មកជានាយកនៅវិទ្យាល័យជាតិ ប៉ាន់តាណាវ ពីឆ្នាំ១៩៣១ ដល់ឆ្នាំ១៩៤៧។ នៅឆ្នាំ១៩៤៧ បន្ទាប់ពីការបោះឆ្នោតដោយសភាធម្មនុញ្ញភូមាសម្រាប់ឯក រាជ្យភាពភូមាពីចក្រភពអង់គ្លេស លោកអ៊ូ ថាន់ គឺជានាយកសារព័ត៌មាននៃរដ្ឋាភិបាល បណ្តោះអាសន្នភូមា។
នៅប្រទេសភូមា ឯករាជ្យ លោកគឺជានាយកការផ្សព្វផ្សាយវិទ្យុនៅឆ្នាំ១៩៤៩ រដ្ឋលេខាធិការនៃក្រសួងព័ត៌មានពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥៣ និងជាលេខារបស់នាយករដ្ឋមន្រ្តីភូមា លោក អ៊ុយនូ ពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៥៧។
នៅឆ្នាំ១៩៥២ លោកក៏ជាសមាជិកនៃគណប្រតិភូភូមាសម្រាប់អង្គការសហប្រជាជាតិ មុន ពេលក្លាយជាតំណាងអចិន្ត្រៃយ៍នៃប្រទេសភូមានៅអង្គការសហប្រជាជាតិនៅឆ្នាំ១៩៥៧។ បន្ទាប់ពីការទទួលមរណភាពរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកដាហ្គ ហាម៉ាកស្កូចូល នៅឆ្នាំ១៩៦១ លោកអ៊ូ ថាន់ បានធ្វើជាប្រធានស្តីទីអង្គការសហប្រជាជាតិមុននឹងត្រូវបានបោះឆ្នោតបន្តពីអគ្គលេខាចាស់។ នៅអំឡុងវិបត្តិមីស៊ីល នៅគុយបា លោកអ៊ូ ថាន់ បានស្នើសុំជាបន្ទាន់ឲ្យគ្រប់ភាគីជៀសវាងរាល់សកម្មភាពយោធា។ លោកបានចូលអន្តរាគមន៍ នៅស្របនឹងលោក កេនណឺឌី ខ្រ្គូចឆេវ និងកាស្ត្រូ។ លោកអ៊ូ ថាន់ បានលើកឡើងថា ប្រសិនបើ CIA និងមន្ទីរប៉ងតាហ្គូន បន្តនៅមានអំណាចរបៀបនេះ លោកមើលឃើញនូវអនាគតពិភពលោកស្ថិតនៅក្រោមទិវាដ៏ខ្មៅងងឹង។ ត្រូវបានបោះឆ្នោតឲ្យជាប់ម្តងទៀត លោកបាន បំពេញអណត្តិ ៥ឆ្នាំ រហូតដល់ខែធ្នូ ឆ្នាំ ១៩៧១ មុននឹងផ្ទេរទៅឲ្យអគ្គលេខាបន្ទាប់គឺលោក គៀ វ៉ាល់ហេម។
លោកអ៊ូ ថាន់ បានទទួលពានរង្វាន់គន្ធីសម្រាប់សន្តិភាពនៅឆ្នាំ១៩៧២ និងពានរង្វាន់សិទ្ធិ មនុស្សនៃអង្គការសហប្រជាជាតិនៅឆ្នាំ១៩៧៣។ លោកបានទទួលមរណភាពនៅថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ១៩៧៤ នៅទីក្រុងញូ យ៉ក។ សពរបស់លោកត្រូវបានហែរទូទាំងភូមា ក្លាយជាកម្មវត្ថុនៃការប្រយុទ្ធគ្នារវាងនិស្សិតភូមា និងរដ្ឋាភិបាលយោធា ណេវីន ដែលដណ្តើមយក និងបញ្ចុះនៅក្នុងផ្នូរ នៅឧទ្យាន កានដាវមីន ហ្គ៉ាដេន ម៉ូសូលៀ នៅទីក្រុងរាំងហ្គូន។
ប្រទេសភូមា មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ភូមា មាន ព្រំដែន ជាប់ប្រទេស បង់ក្លាដេស ឥណ្ឌា ចិន ឡាវ និងថៃ។ អរិយធម៌ឥណ្ឌា និងព្រះពុទ្ធសាសនា បានសាយភាយតាមដងទន្លេរហូតដល់ ឆ្នេរមហាសមុទ្រឥណ្ឌា ចេញពីខ្ពស់រាបយូនណាន ប្រទេសចិន គឺអរិយធម៌ចិន ដែលលាយឡំនៅក្នុងចំណោមប្រជាជនភូមា។ តំបន់ភ្នំដែល លំបាកនឹងចូលទៅដល់ គ្របដណ្តប់ដោយព្រៃក្រាស ដែលអនុញ្ញាតឲ្យរក្សាបាននូវភាសានៃ ជនជាតិភាគតិច កសិកម្ម ហើយសាសនា ផ្សេងៗគ្នា ក៏បានផ្តល់នូវរាជ្យវង្ស គ្រប់គ្រង ប្រទេសល្បីល្បាញជាច្រើន។
ចំណែកទន្លេ អ៊ីរ៉ាវ៉ាឌី គឺជាទន្លេមួយនៃអាស៊ីអាគ្នេយ៍ ដែលមានប្រវែងប្រមាណ ២១៧០ គីឡូម៉ែត្រ។ នេះគឺជាចរន្តទឹកសំខាន់នៃប្រទេសភូមា។ ជ្រលងកណ្តាលដ៏ទូលាយរបស់ទន្លេនេះ បង្កើតបានជាប្រវត្តិសាស្រ្តភូមា ដំបូងមានប្រជាជនពីយូសរស់នៅ បន្ទាប់មក គឺប្រជាជនភូមា។ នេះក៏ជាផ្លូវទំនាក់ទំនងដ៏សំខាន់នៃប្រទេសផងដែរ។