ម៉ាសាណូប៊ូ ហ្វ៊ូគូអូកា បិតាកសិកម្មធម្មជាតិនៅប្រទេសជប៉ុន

លោកម៉ាសាណូប៊ូ ហ្វ៊ូគូអូកា កើតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩១៣ នៅទីក្រុងលីអូ ប្រទេសជប៉ុន និងទទួលមរណភាព​នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០០៨។ លោកគឺជាកសិករជប៉ុន ដែលមាន ភាពល្បីល្បាញ​ដោយការប្តេជ្ញា​ចិត្តគាំទ្រកសិកម្មធម្មជាតិ។

លោកម៉ាសាណូប៊ូ ហ្វ៊ូគូអូកា គឺជាមីក្រុបវិទូដែលទទួលការបណ្តុះបណ្តាល និងមាន​ឯកទេស​វិទ្យាសាស្រ្ត​ជំងឺរុក្ខជាតិ។ លោកធ្វើការនៅការិយាល័យគយ​នៅខេត្តយ៉ូកូហាម៉ា នៅផ្នែកនៃការ​ត្រួត​ពិនិត្យសុខភាពរុក្ខជាតិ។ មិនយូរប៉ុន្មាន លោកចាប់ផ្តើមមានការសង្ស័យ​លើ​ការរីក​ចម្រើន​ដែល​នាំមកដោយកសិកម្មបែបវិទ្យាសាស្រ្ត (ដែលវាអាស្រ័យលើការធ្វើដី ប្រើ​ជី និងថ្នាំពុល​គីមី​សម្លាប់សត្វល្អិត)។ លោកក៏បានលាលែង​ពីមុខនាទី។ លោកម៉ាសាណូប៊ូ ហ្វ៊ូគូអូកា បាន​សម្រេច​ចិត្តវិលត្រឡប់ទៅកាន់កសិដ្ឋានឪពុករបស់លោកនៅលើកោះស្ហ៊ីកូគូវិញ។ ចាប់តាំងពី​ពេល​នោះ លោកបូជាជីវិតរបស់លោកក្នុងការអភិវឌ្ឍកសិកម្ម​ដែលកាន់តែស្រប​តាម​ការប្តេជ្ញា​ចិត្ត​របស់លោក​ដែលលោកដាក់ឈ្មោះវាថា កសិកម្មធម្មជាតិ។

ការសិក្សារបស់លោកម៉ាសាណូប៊ូ ហ្វ៊ូគូអូកា ដែលបំផុសគំនិតចេញពីឫសនៃវប្បធម៌​សាសនា​ហ្ស៉េន តៅ ស៊ីនតូ និងព្រះពុទ្ធ គឺទៅនៅក្នុងន័យឲ្យមានការរួបរួមខាងដួងព្រលឹងរវាងមនុស្ស និងធម្មជាតិ។ ចាប់តាំងពីទសវត្សឆ្នាំ១៩៨០ ការដកពិសោធន៍របស់លោកបានទទួលនូវ​ការ​ទទួល​ស្គាល់​កាន់តែទូលំទូលាយនៅលើពិភពលោក។ លោកបានបង្កើននូវការធ្វើសន្និសីទ និង​​ជំនួបអន្តរ​ជាតិជាច្រើន។ កសិដ្ឋានរបស់លោកបានក្លាយជាកន្លែងដោះដូរបទពិសោធន៍​នៃ​ការ​ប្រតិបត្តិ​សម្រាប់អ្នកជំនាញ និងអ្នកដែលមានការងឿងឆ្ងល់អំពីកសិកម្មធម្មជាតិ​នៅជុំវិញ​ពិភពលោក​ទាំង​មូល។

លោកម៉ាសាណូប៊ូ ហ្វ៊ូគូអូកា បានសរសេរសៀវភៅបដិវត្តនៃសរសៃស្មៅមួយ (La Révolution d’un seul brin de paille) និងត្រូវបានផ្សព្វផ្សាយនៅឆ្នាំ១៩៧៥ នៅប្រទេសជប៉ុន ដែល​ជា​ការ​រៀប​រាប់ និងផ្តល់ទ្រឹស្តីនៃការពិសោធន៍របស់លោកអំពីកសិកម្មធម្មជាតិ។

ការប្រើប្រាស់ជញ្រ្ជាំង ឬចំបើងគ្រប គឺជាមូលដ្ឋានគ្រឹះនៃវិធីសាស្រ្តក្នុងការដាំដុះស្រូវ និងគ្រាប់​ធញ្ញជាតិនានារបស់លោកម៉ាសាណូប៊ូ ហ្វ៊ូគូអូកា។ នេះគឺមានទំនាក់ទំនងជាមួយ​នឹង​អ្វីៗ​គ្រប់​យ៉ាង ជាមួយនឹងជី ការបណ្តុះគ្រាប់ ស្មៅចង្រៃ ការការពារប្រឆាំងនឹងចាប និងការ​ស្រោចស្រព។

លោកម៉ាសាណូប៊ូ ហ្វ៊ូគូអូកា ហាក់ដូចជាចង់ថា នេះគឺជារឿងដែលោកចង់​ឲ្យមនុស្សម្នាយល់។

ការលូតលាស់ដើមឈើ ដោយមិនតាក់តែងមែក មិនប្រើជី និងមិនបាញ់ថ្នាំគីមីគឺ គឺមាន​​នៅ​ក្នុង​​បរិស្ថានធម្មជាតិ។ ចំណីអាហារធម្មជាតិអាចត្រូវបានផលិតដោយ​អស់ថ្លៃដើមទាប និងការ​ខិតខំប្រឹងប្រែងតិចបំផុត។ លោកម៉ាសាណូប៊ូ ហ្វ៊ូគូអូកា អាចធ្វើសន្និដ្ឋានថា ចំណី​អាហារ​នេះ​គួ​​រ​តែត្រូវលក់បានតម្លៃល្អលើទីផ្សារ។

ដោយទុកឲ្យធម្មជាតិធ្វើតាមចិត្ត និងកម្រិតឲ្យបានជាអតិបរិមារក្នុងការលូកដៃរបស់មនុស្សតែ​ក្នុង​​ករណី​ចាំបាច់ លោកយល់ដឹងថា ទិន្នផលនៃការផលិតស្រូវរបស់លោកគឺបានច្រើន​ជាង​កសិកម្ម​តាមធម្មតា។ ទោះបីជាមិនមានការចាក់បញ្ចូលអ្វីពីខាងក្រៅ វិធីសាស្រ្តកសិកម្ម​របស់​លោក​ក៏ជះឥទ្ធិពលសំខាន់​ឲ្យដីកាន់តែមានជីជាតិ និងមិនខ្សោះ។

ស្នាដៃ​សៀវភៅដំបូងរបស់លោកផ្តល់នូវការបំភ្លឺងាយស្រួល និងច្បាស់ៗអំពីការវិវត្តនៃកសិកម្ម​ជប៉ុន និងនៅលើពិភពលោក។

នៅឆ្នាំ១៩៨៨ លោកម៉ាសាណូប៊ូ ហ្វ៊ូគូអូកា បានទទួលពានរង្វាន់ រ៉ាម៉ុន ម៉ាហ្គសៃសៃ (Ramon Magsaysay) ដែលប្រៀបបាននឹងពានរង្វាន់ណូបែលអាស៊ី សម្រាប់ការងាររបស់លោក និង​សេវាកម្ម​ដែលលោកផ្តល់ឲ្យមនុស្សជាតិ។

 

Daily Program

Livesteam thumbnail