និស្សិតតិចណូ«ជាប់ជ័យលាភីលេខ១»ក្នុងការប្រកួតរ៉ូបូត ថ្នាក់ជាតិលើកទី១១

ព្រឹត្តិការណ៍នៃការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ត្រូវបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង១៣៖០០នាទី នៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានការប្រកួតពីនិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកម្ពុជាដូចជា NPIC , សាលាតិចណូ , NUM , CADT, និង NTTI។

បើតាមគេហទំព័រនៃ Robocon Cambodia 2024 បានឱ្យដឹងថា ព្រឹត្តិការណ៍នៃការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ត្រូវបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង១៣៖០០នាទី នៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានការប្រកួតពីនិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗ។

សាកលវិទ្យាល័យដែលចូលរួមប្រកួតនៅថ្នាក់ជាតិ មានដូចជា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ( NPIC)  , វិទ្យស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)  , សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) , បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT), និង វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)  ដែលការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ផ្តោតលើវិញ្ញាសារប្រមូលផលស្រូវ ដែលមាន៥សាកលវិទ្យាល័យស្មើនឹង៩ក្រុម ធ្វើការប្រកួតគ្នាដើម្បីជ្រើសយកមួយក្រុមទៅធ្វើការប្រកួតបន្តនៅក្រៅប្រទេស។

ក្រុមដែលជាជ័យលាភីលេខ ១ នៅក្នុងការប្រកួតថ្នាក់ជាតិគឺក្រុម ITC 02 ដែលជាក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំណែកឯជ័យលាភីលេខ ២ និងលេខ ៣ បានទៅលើនិស្សិតពីរក្រុមដែលមកពី វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ( NPIC) ។

ក្រុមជ័យលាភីនឹងចូលរួមប្រកួតជាមួយនឹងប្រទេសផ្សេងទៀតនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នៅប្រទេសវៀតណាម ដើម្បីស្វែងរកម្ចាស់ពានរង្វាន់ ABU Robocon award, Grand Prix, 1st runner-up, 2nd Runner-ups, Best Idea Award, Best Engineering Award, Best Design Award, Special Awards។

ការប្រកួតប្រជែង ABU Robocon ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 2002 ដោយ ABU មានគោលបំណងលើកកម្ពស់មិត្តភាពក្នុងចំណោមអ្នកដែលស្រលាញ់វិស័យរ៉ូបូត ជំនាន់ក្រោយ និងជំរុញឱ្យមានការជឿនលឿនផ្នែកវិស្វកម្ម និងការផ្សព្វផ្សាយទូទាំងតំបន់៕

Daily Program

Livesteam thumbnail