គោរពច្បាប់ចរាចរណ៍ ឬខ្លាចប៉ូលីស!
នៅពេលដែលយើងបើកបរនៅតាមដងផ្លូវនានា សូមកុំបើកបរហើយគោរពច្បាប់ចរាចរណ៍ដោយសារតែខ្លាចប៉ូលិស ឬសមត្ថកិច្ចនានា សូមបើកបរដោយមនសិការ ការទទួលខុសត្រូវ និងត្រូវតែប្រកាន់ខ្ជាប់នូវច្បាប់ជាគោលបានសង្គមយើងអាចឈានទៅជាសង្គមអរិយធម៌ខ្ពស់ នឹងគេបាន។
មកដល់ពេលបច្ចុប្បន្ននេះ អ្នកដែលបញ្ជាយានយន្តនៅលើដងផ្លូវនានា ភាគច្រើនគឺបានអនុវត្ត ការគោរពច្បាប់ចរាចរណ៍បានកាន់តែប្រសើរជាមុន ហើយក៏មានទំនោរកើនឡើងជាងពីមុន ផងដែរ ប៉ុន្តែទន្ទឹមនឹងនោះក៏មានបងប្អូនខ្លះនៅតែបន្តទស្សនៈគឺគោរពតែពេលមានវត្តមាន សមត្ថកិច្ច ក្រោយខ្នងសមត្ថកិច្ច ហើយឃើញសភាពការណ៍រាងស្ងាត់បន្តិចគឺដឹងតែឆ្លៀតឱកាស ហើយ ។
ថ្មីៗនេះមានព័ត៌មានដែលគេចែកចាយតាមបណ្តាញសង្គមតៗគ្នាថា ដើម្បីដេញជើងប្រជាពលរដ្ឋដែលមិនគោរពច្បាប់ចរាចរណ៍ជាពិសេសគឺភ្លើងស្តុក ក៏ជាគំនូរចរាចរណ៍នៅលើទ្រូង ផ្លូវ សមត្ថកិច្ចមិនបានដាក់ពង្រាយកម្លាំងចាប់នឹងគោលដៅកំណត់នោះទេ គឺដាក់កម្លាំង ជំនាញបង្កប់ ហើយចាំថតយានយន្តណាដែលល្មើសស្តុប ដើម្បីបោះដៃឲ្យសមត្ថកិច្ចនៅ ឈរជើងទីតាំងផ្សេងចាំចាប់នៅស្តុបឫគោលដៅខាងមុខ។
សកម្មភាពបែបនេះអ្នកខ្លះក៏រិះគន់ ប៉ុន្តែសម្រាប់យើងខ្ញុំមិនសូមនិយាយផ្លូវកណ្តាលចុះថា នោះមកពីអស់លោកមិនគោរពភ្លើងសញ្ញាចរាចរណ៍ ដូច្នេះសមតែសមត្ថកិច្ចគាត់ធ្វើបែបនេះ ហើយ។ កុំរិះគន់ ពីព្រោះតែអស់លោកគោរពភ្លើងសញ្ញាបញ្ជាចរាចរណ៍តែពេលមានប៉ូលីស ហើយស្ងាត់អត់ប៉ូលិសលោកអ្នកល្មើស ដូច្នេះសមនឹងចាប់។
ប្រសិនបើលោកអ្នកមិនចង់ ឲ្យគេចាប់បែបនេះ អស់លោកអ្នកគោរពតាមច្បាប់ទៅ ពោលគឺភ្លើងក្រហមឈប់ ភ្លើងបៃតងចាំ ចេញទៅ ហើយភ្លើងលឿងប្រុងប្រយ័ត្ន ទៅគឺគ្មាននរណាទៅចាប់យើងផាកពិន័យកើតនោះទេ ។
មកដល់ពេលនេះករណីល្មើសភ្លើងបញ្ជាចរាចរណ៍នៅតាមគោលដៅដែលមានភ្លើងស្តុប គឺឧស្សាហ៍មានអ្នកដែលរំលោភណាស់នៅពេលដែលគោលដៅនោះមិនមានសមត្ថកិច្ចឈរ ជើង ដូច្នេះហើយទើបបានជាចេះតែមានបញ្ហា ។
សរុបសេចក្តីទៅសូមកុំគោរពច្បាប់ចរាចរណ៍ដោយសារតែខ្លាចសមត្ថកិច្ចជាពិសេសគឺ ប៉ូលិស សូមគោរពច្បាប់ចរាចរណ៍ដោយមនៈសិការនិងការទទួលខុសត្រូវរបស់យើង ។ នៅក្នុងករណី ដែលយើងគោរព សុវត្ថិភាពចរាចរណ៍ក៏ប្រសើរ ហើយសមត្ថកិច្ចក៏លោកមិនហ៊ានចាប់យើងផ្តេសផ្តាស់នោះដែរ៕