សម្តេចប៉ាបឡេអូ យាងជួបសាកសួរក្រុមគ្រួសារជនរងគ្រោះនៃអគ្គីភ័យនៅស្វីស

សម្តេចប៉ាបឡេអូ ទី១៤ បានយាងជួបជាមួយសមាជិកគ្រួសាររបស់អ្នកដែលបានស្លាប់នៅក្នុងអគ្គីភ័យដ៏សោកសៅមួយកើតឡើងនៅ ក្រាន មុនតាណា ( Crans-Montana )ប្រទេសស្វីស នៅថ្ងៃចូលឆ្នាំសកលថ្មី ហើយបានលួងលោម​និង​លើកទឹកចិត្ត​ដល់ពួកគេ។

នៅក្នុងជំនួបនោះសម្តេចប៉ាបបានមានបន្ទូលថា ចូរយើងមានទំនុកចិត្តលើភាពស្និទ្ធស្នាល និងភាពទន់ភ្លន់របស់ព្រះគ្រីស្ត។ ទ្រង់មិននៅឆ្ងាយពីអ្វីដែលយើងកំពុងជួបប្រទះនោះទេ ផ្ទុយទៅវិញ ទ្រង់ចែករំលែកវា ហើយយកវាទៅជាមួយទ្រង់។

ប៉ូលីសស្វីសថា យ៉ាងហោចណាស់មានមនុស្ស ៤០ នាក់បានស្លាប់ និង ១១៩ នាក់រងរបួស ដែលភាគច្រើនរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីអគ្គីភ័យ និងការផ្ទុះដែលបានកើត​ឡើងនៅក្នុងបារមួយក្នុងទីក្រុងរមណីយដ្ឋានជិះស្គី នៅឯពិធីអបអរសាទរឆ្នាំថ្មីដ៏មមាញឹកមួយ៕

Daily Program

Livesteam thumbnail