សម្តេចប៉ាបឡេអូបង្ហាញពីទស្សនវិស័យនៃសេរីភាពសារព័ត៌មាន
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងឱកាសខួបទី៥០ឆ្នាំរបស់កាសែតអ៊ីតាលី La Repubblica សម្តេចប៉ាបឡេអូទី១៤ បាន ផ្ញើសារជូនពរដោយសង្កត់ធ្ងន់អំពីសេរីភាពសារព័ត៌មាន។
នៅក្នុងសារនោះសម្តេចប៉ាបឡេអូបានលើកឡើង ដោយបង្ហាញពីក្តីសង្ឃឹមរបស់ទ្រង់ថា សារព័ត៌មាននឹង នៅតែបន្តលើកកម្ពស់ការទំនាក់ទំនងដែលមានសេរីភាព និងការសន្ទនា ដែលមានចលនាដោយការស្វែងរកការពិត និងដោយគ្មានការរើសអើង។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា សេរីភាព ការនិទានរឿង និងទស្សនៈពិសេសមួយលើពិភពលោក គឺជាបេះដូងនៃសេរីភាពសារព័ត៌មាន។
សម្តេប៉ាបឡេអូបានបន្តថា សូម្បីតែក្នុងចំណោមភាពចម្រុះនៃមតិ ទស្សនៈ និងវប្បធម៌ក៏ដោយសារព័ត៌មាន "តែងតែធ្វើសកម្មភាពដោយតម្លាភាព និងភាពស្មោះត្រង់"។
សម្តេចប៉ាបឡេអូ បានបន្ថែមថា សារព័ត៌មានត្រូវតែផ្តល់ ឱកាសសម្រាប់ការសន្ទនា ដែលនៅពេលដែលវាមិនមែនជាអរិភាព រួមចំណែកដល់ផលប្រយោជន៍រួម និងដល់ឯកភាពតាមរបៀបសន្ទនា យកឈ្នះលើជម្លោះ និងកសាងសន្តិភាព"៕