សម្តេចប៉ាបឡេអូទី១៤ បង្ហាញការ​ព្រួយបារម្ភ​អំពី​សិទ្ធិមនុស្ស និង​ក្តីបារម្ភអំពីការរីក​រាលដាលសង្រ្គាម

ក្នុង​ពេលយាងជំនួប​ជាមួយ​សមាជិក​នៃ​ក្រុម​ការទូតសន្តអាសនៈនៅបុរីវ៉ាទីកង់កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៦  សម្តេចប៉ាបឡេអូទី១៤​បាន​ព្រមាន​ថា សិទ្ធិមនុស្ស និង​សេរីភាព​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​តានតឹង ។

តាមរយៈវ៉ាទីកង់ញូវ សម្តេចប៉ាបឡេអូបានមានបន្ទូលប្រាប់ទៅក្រុមការងារទទួលបន្ទុកកិច្ចការទូត​ថា សង្គ្រាមកំពុងតែធ្វើដំណើរ​វិល​មក​រក​ភាព​ពេញនិយម​វិញហើយនៅលើពិភពលោកហើយ ។

សម្តេចប៉ាបឡេអូបានអំពាវនាវ​យ៉ាង​មុតមាំ​ឲ្យមាន​ការ​បន្ទាបខ្លួន យកចិត្តទុកដាក់លើការសន្ទនា និង​ការ​ប្តេជ្ញាចិត្ត​ឡើងវិញ​ចំពោះយន្តការ​ពហុភាគីនិយម​។

សម្តេចប៉ាបឡេអូ​បាន​ព្រមាន​ថា មូលដ្ឋានគ្រឹះ​នៃ​ការរួមរស់​អន្តរជាតិ​កំពុង​ត្រូវ​បាន​បំផ្លាញ​ជា​បន្តបន្ទាប់ ខណៈ​ដែល​ការទូត​ដែល​ផ្អែក​លើ​ការសន្ទនា​បាន​ផ្តល់​ផ្លូវ​ដល់​តក្កវិជ្ជា​នៃ​អំណាចនិង​ការ​រារាំង។

សម្តេចប៉ាបឡេអូបាន​មាន​បន្ទូល​ថា គោលការណ៍​ដែល​បាន​បង្កើតឡើង​បន្ទាប់ពី​សង្គ្រាមលោកលើកទីពីរ ដែល​ហាមឃាត់​ប្រទេស​នានា​មិនអោយប្រើប្រាស់​កម្លាំង ​ដើម្បី​រំលោភ​លើ​ព្រំដែន​របស់​អ្នកដទៃ​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង។

សម្តេចប៉ាបឡេអូ ក៏បាន​ព្រមានផងដែរ​ថា ផ្នត់គំនិត​បែបនេះ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​នីតិរដ្ឋ​ខ្លួនឯង៕

Daily Program

Livesteam thumbnail