ពេលឆ្លងឆ្នាំចាស់ទៅឆ្នាំថ្មីយើងអាចផ្ទេរអ្វីៗទាំងអស់ទៅព្រះជាម្ចាស់

សម្តេចប៉ាបឡេអូទី១៤បានមានបន្ទូលប្រាប់គ្រីស្តបរិស័ទទាំងអស់ថា នៅពេលដែលយើងឆ្លងឆ្នាំចាស់ទៅឆ្នាំថ្មី​យើងអាចផ្ទេរឬផ្ញើអ្វីៗទាំងអស់ទុកជាមួយនឹងព្រះជាម្ចាស់ ហើយអ្វីដែលជាអំពើបាបគួរផ្ញើទុកនឹងទ្រង់រហូតទៅ មិនបាច់យកត្រឡប់មកវិញឡើយ។​

វ៉ាទីកង់ញូវបានរាយការណ៍ថា នេះជាបន្ទូលរបស់សម្តេចប៉ាបឡេអូនៅពេលដែលទ្រង់យាងទទួលអំណរពិធីឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី។​

នាឱកាសនោះ សម្តេចប៉ាបឡេអូបានមានបន្ទូលថា នៅពេលដែលយើងឆ្លងកាត់ពីឆ្នាំចាស់ទៅឆ្នាំថ្មី ចូរយើងប្រគល់អ្វីៗគ្រប់យ៉ាងទៅព្រះជាម្ចាស់ ហើយទ្រង់បានលើកទឹកចិត្តឲ្យមនុស្សជាតិ ស្វះស្វែងរក ការអភ័យទោស និង បោះជំហានទៅមុខដោយសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា ឆ្នាំចាស់ ខែខ្លះក៏រីករាយ ដូចជាខែដែលយើងជួបជុំគ្នាធ្វើធម្មយាត្រា ហើយខែខ្លះគឺជាពេលវេលាដ៏ឈឺចាប់ ដូចជាការសោយទិវង្គតរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ និង ខែនៃការផ្ទុះសង្រ្គាម គ្រោះមហន្តរាយដោយធម្មជាតិជាដើម  ដូច្នេះហើយបានជាព្រះជាម្ចាស់ អនុញ្ញាតិឲ្យយើងផ្ញើវានឹងទ្រង់ ​ដើម្បីយើងបោះជំហានចូលឆ្នាំថ្មីដោយរីករាយនិងសេចក្តីមេត្តាករុណា៕

Daily Program

Livesteam thumbnail