ប្រធានអន្តរសភាលោកអភិបាលព្រះសហគមន៍នៅអាមេរិកជួបប្រធានាធិបតីត្រាំ
លោកអគ្គអភីបាល ប៉ូល ខូកលី (Paul Coakley) អគ្គអភិបាលព្រះសហគមន៍កាតូលិកនៅទីក្រុងអូក្លាហោម៉ា បានជួបលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពី ថ្ងៃទី ១២ខែមករា ដើម្បីពិភាក្សាអំពីបញ្ហាដែលព្រះសហគមន៍កំពុង យកចិត្តទុកជាពិសេសគឺបញ្ហាអន្តោប្រវេសន៍ និងអធិបតេយ្យភាពរបស់ប្រទេសវេណេស៊ុយអេឡា។
ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា លោកអគ្គអភិបាលដែលទើបតែជ្រើសតាំងជាប្រធានអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាមេរិក បានជំរាបលោកត្រាំនៅសេតវិមានអំពីបន្ទូលនិងហឫទ័យដែលសម្តេចប៉ាបឡេអូទី១៤កំពុងយកចិត្តទុកដាក់ជាពិសេសគឺបញ្ហាខាងលើ ។
នៅក្នុងជំនួបនោះ អ្នកដែលអមលោកត្រាំ គឺមានលោក ជេឌី វេន អនុប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ ។
មកដល់ពេលនេះព្រះសហគមន៍កាតូលិកបានជំរុញឲ្យរដ្ឋបាលលោក ត្រាំ យកចិត្តទុកដាក់លើការគោរពនិងអនុវត្តច្បាប់ឥន្តោប្រវេសន៍ដោយសេចក្តីថ្លៃថ្នូរ ហើយក៏ចង់ឲ្យសហរដ្ឋអាមេរិកគោរពនូវសិទ្ធិអធិបតេយ្យភាពជាតិនិងសិទ្ធិមនុស្សនៅវេណេស៊ុយអេឡា៕